ក្រុមការងារ​ផ្តោត​លើ​កិច្ចការ​អាទិភាព​ចំនួន​៥​ដើម្បី​លើក​កំពស់​សុខមាលភាព​ប្រជាពលរដ្ឋ​នៅ​ខេត្តព្រះសីហនុ​

ចែករំលែក

ដោយៈ ចំណាន

   ព្រះសីហនុៈ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ ដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ បានគិតគូរនិងជំរុញបន្ថែមទៀតលើវិស័យអប់រំ និងវិស័យសុខាភិបាល ប្រកបដោយភាពនវានុវត្ត ឆ្លើយតបតម្រូវការ ទំនៀមទម្លាប់នៃការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

ដើម្បីឱ្យវិស័យនេះរីកចម្រើន បង្ការកុំអោយពលរដ្ឋមានជំងឺ ធ្វើឱ្យពួកគាត់មានសុខភាពល្អ ជាប្រជាជនសកលតាមរយ:ទី១ រៀបចំសា​លារៀន ឱ្យមានថ្នាក់រៀននិងទីធ្លាស្អាត មានកន្លែងក្មេងលេង មានបន្ទប់ទឹកស្អាត បណ្តុះផ្នត់គំនិត និងទម្លាប់ការរស់នៅក្នុងជីវិត។ ទី២ រៀបចំមន្ទីរពេទ្យ និងមណ្ឌលសុខភាពឱ្យបានស្អាតបាត សមរម្យ មានអនាម័យ មានលំហសាធារណៈ ដើម្បីបម្រើសេវាជូនពលរដ្ឋ។ ទី៣ ពង្រឹងសមត្ថភាពក្រុមគ្រូពេទ្យទាំងវិជ្ជាជីវៈ និងអាកប្បកិរិយា ដើម្បីប្រាស្រ័យទាក់ទងនិងលើកទឹកចិត្តអ្នកជំងឺ។

ទី៤ ផ្សព្វផ្សាយដើម្បីពង្រឹងការយល់ដឹង ពីជំងឺដល់ប្រជាពលរដ្ឋ និងទី៥ គិតគូរពីអាហារូបត្ថម្ភ សម្រាប់សុខភាពសាធារណៈ៕


ចែករំលែក