ទីផ្សារ​អចលនទ្រព្យ​សកល​កំពុង​ងើប​ឡើង​វិញ​បន្តិច​ម្តងៗ ​ស្របពេល​ទំនុក​ចិត្ត​អ្នក​វិនិយោគ​ប្រសើរឡើង​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យសកលកំពុងបង្ហាញពីការងើបឡើងវិញបន្តិចម្តងៗ។ ភាពប្រសើរឡើងនៃទំនុកចិត្ត​របស់​វិនិយោគិន ការ​ផ្គត់ផ្គង់​អចលនទ្រព្យ​ដែល​មាន​គុណភាព​ខ្ពស់​នៅមាន​កម្រិត និងកំណើន​តម្រូវការ​លំនៅឋាន ភស្តុភារកម្ម និង​មជ្ឈមណ្ឌល​ទិន្នន័យ​កំពុង​ជំរុញ​ទីផ្សារ។

ការវិនិយោគលើទីផ្សារអចលនទ្រព្យពាណិជ្ជកម្មសកលបានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងអំឡុងឆមាសទីមួយ ឆ្នាំ២០២៦ ដោយការវិនិយោគកើនឡើងនៅទូទាំងតំបន់អាមេរិក អឺរ៉ុប មជ្ឈិមបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក។

នៅត្រីមាសទី២ តំបន់អាស៊ីប៉ាស៊ីហ្វិកសម្រេចបានកំណើនខ្ពស់បំផុតក្នុងរយៈពេល៥ឆ្នាំ ដោយការវិនិយោគបានហក់ឡើង៣៨ភាគរយ នាំមុខដោយប្រទេសជប៉ុន អូស្ត្រាលី និងសិង្ហបុរី។

ទំនុកចិត្តរបស់វិនិយោគិនក៏កំពុងមានភាពប្រសើរឡើងផងដែរ។ ក្រុមហ៊ុន Knight Frank ប៉ាន់ប្រមាណថា បណ្តាវិនិយោគិនអាចបណ្តាក់ទុនប្រហែល ១៤៤ ពាន់លានដុល្លារអាមេរិកទៅក្នុងទីផ្សារអចលនទ្រព្យពាណិជ្ជកម្មសកលនៅឆ្នាំ២០២៦។

ទីផ្សារលំនៅឋានជារួមត្រូវបានជំរុញដោយការផ្គត់ផ្គង់មានកំណត់ កំណើនប្រជាជន និងតម្រូវការ។ ទោះជាយ៉ាងណា អត្រាការប្រាក់កម្ចីទិញផ្ទះខ្ពស់នៅតែបន្តរឹតត្បិតលទ្ធភាពទិញនៅក្នុងទីផ្សារសំខាន់ៗមួយចំនួន។

ទីផ្សារការិយាល័យសកលបានងើបឡើងវិញ។ ក្រុមហ៊ុន JLL រាយការណ៍ថា ការជួលការិយាល័យសកលបានឈានដល់កម្រិតកំពូលថ្មីនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៦ ដោយទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុបនាំមុខគេក្នុងការងើបឡើងវិញ។ អត្រាការិយាល័យទំនេរសកលបានធ្លាក់ចុះមកត្រឹម ១៦.៥% នៅក្នុងត្រីមាសទី ២៕


ចែករំលែក