ទីផ្សារអចលនទ្រព្យ​ឧស្សាហកម្ម ​និង​ភស្តុភារកម្ម​បាន​លេចចេញ​ជា​ផ្នែក​រឹង​មាំបំផុត​ក្នុង​តំបន់អាស៊ាន​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យរបស់តំបន់អាស៊ានកំពុងឈានចូលដល់ដំណាក់កាលថ្មីមួយនៅឆ្នាំ២០២៦នេះ ខណៈទីផ្សារអចលនទ្រព្យឧស្សាហកម្ម និងភស្តុភារកម្មបានលេចចេញជាផ្នែករឹងមាំបំផុត។

ការណ៍នេះត្រូវបានជំរុញគាំទ្រដោយការធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់ ការពង្រីកផលិតកម្ម ពាណិជ្ជកម្មអេឡិចត្រូនិក និងតួនាទីកាន់តែខ្លាំងឡើងរបស់អាស៊ានជាមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់។

ជាមួយគ្នានេះ មជ្ឈមណ្ឌលទិន្នន័យបានក្លាយជាទីផ្សារអចលនទ្រព្យដែលមានការរីកចម្រើនលឿនបំផុត ដែលជំរុញដោយបញ្ញាសិប្បនិម្មិត និងឌីជីថលូបនីយកម្មយ៉ាងឆាប់រហ័ស។

ជាលទ្ធផល វិនិយោគិនកំពុងបង្វែរដើមទុនកាន់តែច្រើនឡើងៗពីវិស័យអចលនទ្រព្យធម្មតា ឆ្ពោះទៅរកទីផ្សារអចលនទ្រព្យ ដែលផ្សារភ្ជាប់ទៅនឹងការផលិត ភស្តុភារកម្ម ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងសេដ្ឋកិច្ចបច្ចេកវិទ្យាកាន់តែខ្លាំង។

សេដ្ឋកិច្ចរបស់តំបន់​អាស៊ីអាគ្នេយ៍​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើនឡើង​ក្នុងរង្វង់ ៤,៣ភាគរយនៅ​ឆ្នាំ ២០២៦ ដែល​ផ្តល់​នូវ​បរិយាកាស​ម៉ាក្រូសេដ្ឋកិច្ច​អំណោយផលសម្រាប់​ការ​វិនិយោគ​លើ​អចលនទ្រព្យ។

តំបន់អាស៊ានកំពុងទទួលបានអត្ថប្រយោជន៍ពីយុទ្ធសាស្ត្រ “ចិន+១” ដែលក្រុមហ៊ុនពហុជាតិសាសន៍ធ្វើពិពិធកម្មផលិតកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ចេញពីប្រទេសចិន។ វៀតណាម ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ស្ថិតក្នុងចំណោមអ្នកទទួលផលសំខាន់ៗ ខណៈក្រុមហ៊ុនពង្រីកការផលិត សម្ភារៈអេឡិចត្រូនិក គ្រឿងអេឡិចត្រូនិច រថយន្ត និងសកម្មភាពឧស្សាហកម្មផ្សេងៗទៀត។

និន្នាការនេះកំពុងបង្កើតតម្រូវការសម្រាប់សួនឧស្សាហកម្ម និងទីតាំងផលិត ឃ្លាំង និងមជ្ឈមណ្ឌលចែកចាយ សួនដឹកជញ្ជូន និងដីឧស្សាហកម្មដែលមានគុណភាពខ្ពស់៕


ចែករំលែក