ដោយៈ ចំណាន
កំពង់ស្ពឺៈ ស្រុកចំនួន៣នៅក្នុងខេត្តកំពង់ស្ពឺ ត្រូវបានចាត់ទុកជាច្រករបៀងសំខាន់នៃផែនការអភិវឌ្ឈ ដែលទទួលឥទ្ធិពលនៃកំណើន និងការរីកចម្រើននៃរាជធានីភ្នំពេញ។
បណ្តាស្រុកទាំងនោះ គឺស្ថិតនៅក្នុងផែនការ Greater Phnom Penh Urban Growth Corridor។
១. ស្រុកសំរោងទង
ស្រុកមួយនេះ បានផ្តោតជាពិសេសផ្លូវជាតិលេខ៤/ខ្សែក្រវ៉ាត់ឧស្សាហកម្មដែលនៅជិតបំផុតនឹងរាជធានីភ្នំពេញ ពិសេសតំបន់ជុំវិញផ្លូវជាតិលេខ៤ និងផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ជាតំបន់ដែលមានការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធបែបប្រទាក់ក្រឡា ដែលតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងបណ្តាញផ្លូវសំខាន់ៗមួយចំនួនទៀតដូចជា ផ្លូវជាតិលេខ៤១ និងផ្លូវលេខ៥១។
២. ក្រុងច្បារមន
ទីក្រុងដែលតំណាងឲ្យខេត្តកំពង់ស្ពឺ ជាតំបន់ដែលស្ថិតនៅជុំវិញផ្លូវជាតិលេខ៤៤/ផ្លូវជាតិលេខ៥១។
ទីតាំងឧស្សាហកម្ម និងភស្តុភារកម្មដែលតភ្ជាប់ឆ្ពោះទៅផ្លូវជាតិលេខ៤ និងជាច្រករបៀងតំបន់រយៈពេលមធ្យម និងរយៈពេលវែង។

៣. ភ្នំស្រួច
ស្រុកភ្នំស្រួច និងតំបន់ដែលបានជ្រើសរើស នៅជុំវិញផ្លូវជាតិលេខ៤ មានភាពជាចម្បងលើសក្តានុពលឧស្សាហកម្ម ភស្តុភារកម្ម និងកែច្នៃកសិកម្ម ជាជាងនគរូបនីយកម្មក្នុងរាជធានីភ្នំពេញខ្លួនឯង។
ចំណុចសំខាន់មួយ គឺក្រុងច្បារមន គួរតែត្រូវបានបង្ហាញថាជា “ចំណុចសេដ្ឋកិច្ចផ្កាយរណប” ស្របពេលកំពង់ស្ពឺមានសកម្មភាពឧស្សាហកម្មយ៉ាងច្រើនរួចទៅហើយ រួមទាំងរោងចក្រតាមបណ្តោយផ្លូវជាតិលេខ៤ និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស។
ដូច្នេះសម្រាប់ផែនទីអភិវឌ្ឈន៍នេះ នឹងដើរតាមនិន្នាការអភិវឌ្ឍន៍បែបប្រទាក់ក្រឡា ភ្នំពេញ → កណ្តាល → អង្គស្នួល → សំរោងទង → ច្បារមន → តំបន់ភ្នំស្រួច ផ្លូវជាតិលេខ៤ ដែលបានជ្រើសរើស៕







