ដោយៈ ចំណាន
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកជំទាវចម និម្មលបានបង្ហើបឥ្យដឹងថា យុទ្ធនាការផលិតផលជាតិ #MadeInCambodia ដែលមានការចូលរួមពីផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាត សរុបចំនួន៧៤១ ទីតាំងនៅទូទាំងរាជធានី-ខេត្ត។
លើសពីនេះ ក្រសួងក៏មានយុទ្ធនាការផលិតផលស្ត្រី #MadeByHer ព្រមទាំងការជំរុញការផ្សព្វផ្សាយ និងការចុះបញ្ជីផលិតផលហាឡាលកម្ពុជា។ យុទ្ធនាការទាំងនេះបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ផលិតផលជាតិ ផលិតផលរបស់សហគ្រិនស្ត្រី និងការពង្រីកឱកាសទីផ្សារសម្រាប់សហគ្រាសកម្ពុជា។
លោកជំទាវរដ្ឋមន្ត្រីបានថ្លែងបែបនេះ នៅក្នុងកម្មវិធីមួយ ដែលបានប្រារពធ្វើកាលពីថ្ងៃអាទិត្យកន្លងមកនេះ។
ក្នុងឱកាសនោះ បានលើកទឹកចិត្ត ដល់អ្នកចូលរួមទាំងអស់ឱ្យប្រើប្រាស់វេទិកានេះ ដើម្បីស្វែងរកដៃគូសហការ ផ្លាស់ប្តូរបទពិសោធន៍ និង “ប្រែក្លាយការពិភាក្សាឱ្យក្លាយជាឱកាស ពាណិជ្ជកម្មជាក់ស្តែង” សំដៅបំពេញចន្លោះខ្វះខាត បង្កើនប្រសិទ្ធភាពនៃការតភ្ជាប់ និងឆ្ពោះទៅកាន់ចីរភាពខ្សែច្រវាក់ផ្គត់ផ្គង់កម្ពុជា៕







