ដោយៈ ចំណាន
ភ្នំពេញៈ ក្រុមមន្រ្តីបានបើកកិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី៩ ក្នុងឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន៦គម្រោង។
គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៦គម្រោង ក្រោមអធិបតីភាព លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។
គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ៨៩លានដុល្លារអាម៉េរិក ដែលអាចបង្កើតឱកាសការងារ បានប្រមាណជាង ១.០០០កន្លែង និងមានមុខសញ្ញាវិនិយោគ ក្នុងវិស័យដូចខាងក្រោម៖
– វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មចំនួន២គម្រោង រួមមាន១. គម្រោងបង្កើតរោងចក្រកែច្នៃកៅស៊ូ។ ២. គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមមាន់ និងរោងចក្រកែច្នៃ។ ៣- វិស័យឧស្សាហកម្មចំនួន១គម្រោង គឺគម្រោងបង្កើតរោងចក្រផលិតសម្ភារៈ ប្រើប្រាស់ក្នុងផ្ទះពីលោហធាតុ។
៤. វិស័យទេសចរណ៍ចំនួន ១គម្រោង គឺគម្រោងបង្កើតរមណីយដ្ឋានទេសចរណ៍ថ្នាក់កែច្នៃ និងសិប្បកម្មផលិតវត្ថុសិល្បៈ។ ៥. វិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ២គម្រោង រួមមាន៖ ៦. គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០០មេហ្គាវ៉ាត់។ ៧. គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព២៧មេហ្គាវ៉ាត់៕







