ដោយ Donald Lee
ភ្នំពេញៈ អតីតភរិយារបស់បុរសអ្នកមានបំផុតនៅលើពិភពលោកបានប្រកាសថា លោកស្រីនឹងបរិច្ចាកទ្រព្យសម្បត្តិពាក់កណ្តាលរបស់លោកស្រីដែលបានមកពីការលែងលះទៅដល់សប្បុរសធម៌កាលថ្ងៃអង្គារ។
លោកស្រី MacKenzie Bezos ទទួលបាន ៣៦ពាន់លានដុល្លារបន្ទាប់ពីលែងលះជាមួយនាយកប្រតិបត្តិ Amazon លោក Jeff Bezos កាលពីខែមករា។
-->
គូស្នេហ៍នេះបានលែងលះគ្នាក្រោយពីរៀបការបាន ២៥ ឆ្នាំ បន្ទាប់ពីនាយកប្រតិបត្តិត្រូវបានរាយការណ៍ដោយកាសែតអាមេរិកថាមានរឿងអាស្រូវជាមួយស្រីកំណាន់លោក។
លោកស្រី MacKenzie Bezos បានថ្លែងនៅក្នុងពិធីបរិច្ចាករបស់លោកស្រីថា “ក្រៅពីអ្វីទ្រព្យសម្បត្តិ ជីវិតនេះបានបង្រៀនខ្ញុំច្រើនណាស់ ខ្ញុំមានចំនួនទឹកប្រាក់តិចតួចដើម្បីចែករំលែក”។
លោកស្រីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយ Giving Pledge ដែលជាគំនិតផ្តួចផ្តើមមួយដែលបានបង្កើតឡើងកាលពីឆ្នាំ ២០១០ ដោយ Bill និង Melinda Gates និង Warren Buffett ដែលលើកទឹកចិត្តដល់ពួកវរជនពិភពលោកឱ្យបរិច្ចាគពាក់កណ្តាលនៃទ្រព្យសម្បត្តិរបស់ពួកគេ។
លោកស្រី Bezos បានបន្ថែមទៀតថា “វិធីសាស្រ្តរបស់ខ្ញុំចំពោះការស្ម័គ្រចិត្តនឹងបន្តគិតគូរបន្ថែម។ វានឹងត្រូវការពេលវេលា និងការខិតខំ និងថែរក្សា ប៉ុន្តែខ្ញុំនឹងមិនរង់ចាំ ហើយខ្ញុំនឹងរក្សាទុក និងបន្តធ្វើវារហូត”៕