អតីត​ភរិយា​កំពូល​មហាសេដ្ឋី​លេខ១លើ​ពិភពលោក​ បរិច្ចា​កទ្រព្យសម្បត្តិ​ពាក់កណ្តាល​ដល់​សប្បុរសធម៌

0

ដោយ​ Donald​ Lee

​ភ្នំ​ពេញៈ​ អតីត​ភរិយា​របស់​បុរស​អ្នកមាន​បំផុត​នៅ​លើ​ពិភពលោក​បាន​ប្រកាស​ថា​ លោកស្រី​នឹង​បរិច្ចា​កទ្រព្យសម្បត្តិ​ពាក់កណ្តាល​របស់​លោកស្រី​ដែល​បាន​មក​ពី​ការលែងលះ​ទៅដល់​សប្បុរសធម៌​កាល​ថ្ងៃអង្គារ​។

លោកស្រី​ MacKenzie​ Bezos​ ទទួល​បាន​ ៣៦ពាន់​លាន​ដុល្លារ​បន្ទាប់ពី​លែងលះ​ជាមួយ​នាយក​ប្រតិបត្តិ​ Amazon​ លោក​ Jeff​ Bezos​ កាលពី​ខែមករា​។

គូស្នេហ៍​នេះ​បាន​លែងលះ​គ្នា​ក្រោយពី​រៀបការ​បាន​ ២៥​ ឆ្នាំ​ បន្ទាប់ពី​នាយក​ប្រតិបត្តិ​ត្រូវ​បាន​រាយការណ៍​ដោយ​កាសែត​អាមេរិក​ថា​មានរឿង​អាស្រូវ​ជាមួយ​ស្រី​កំណាន់​លោក​។

លោកស្រី​ MacKenzie​ Bezos​ បាន​ថ្លែង​នៅក្នុង​ពិធី​បរិច្ចា​ករបស់​លោកស្រី​ថា​ “ក្រៅពី​អ្វី​ទ្រព្យសម្បត្តិ​ ជីវិត​នេះ​បាន​បង្រៀន​ខ្ញុំ​ច្រើនណាស់​ ខ្ញុំ​មាន​ចំនួន​ទឹកប្រាក់​តិចតួច​ដើម្បី​ចែករំលែក​”។

លោកស្រី​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​ជាមួយ​ Giving​ Pledge​ ដែល​ជា​គំនិត​ផ្តួចផ្តើម​មួយ​ដែល​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​ ២០១០​ ដោយ​ Bill​ និង​ Melinda​ Gates​ និង​ Warren​ Buffett​ ដែល​លើកទឹកចិត្ត​ដល់​ពួក​វរជន​ពិភពលោក​ឱ្យ​បរិច្ចាគ​ពាក់កណ្តាល​នៃ​ទ្រព្យសម្បត្តិ​របស់​ពួកគេ​។

លោកស្រី​ Bezos​ បាន​បន្ថែម​ទៀត​ថា​ “វិធី​សាស្រ្ត​របស់ខ្ញុំ​ចំពោះ​ការ​ស្ម័គ្រចិត្ត​នឹង​បន្ត​គិតគូរ​បន្ថែម​។ វា​នឹង​ត្រូវការ​ពេលវេលា​ និង​ការ​ខិតខំ​ និង​ថែរក្សា​ ប៉ុន្តែ​ខ្ញុំ​នឹង​មិន​រង់ចាំ​ ហើយ​ខ្ញុំ​នឹង​រក្សាទុក​ និង​បន្ត​ធ្វើ​វារ​ហូត​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here