សម្តេច​តេជោ​៖ សង្គ្រាម​ពាណិជ្ជ​កម្ម​រវា​ចិន​-អាមេរិក​ ប៉ះពាល់​តិចតួច​ដល់​កម្ពុជា​

0

ដោយ​ វុត្ថា​

តូ​ក្យូៈ​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា​ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាយក្ស​ចិន​ និង​អាមេរិក​ ដែល​កំពុង​កើតឡើង​យ៉ាង​ក្តៅ​គគុក​នា​ពេល​បច្ចុប្បន្ន​នេះ​ នឹង​មិន​ប៉ះពាល់​ខ្លាំង​ដល់​កម្ពុជា​នោះ​ទេ​ ព្រោះ​ប្រព័ន្ធ​សេដ្ឋកិច្ច​របស់​កម្ពុជា​ គឺ​រាល់​មុខ​ទំនិញ​ដែល​ប្រទេស​ទាំងនោះ​វាយ​ពន្ធ​ទៅវិញទៅមក​ មិន​មាន​បញ្ជី​មុខទំនិញ​របស់​កម្ពុជា​ទេ​។

សម្តេច​តេជោ​ ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​ថ្លែង​នៅក្នុង​នៅក្នុង​សន្និសីទ​អន្តរជាតិ​ លើក​ទី២៥​ ស្តី​ពី​ «អនាគត​របស់​អាស៊ី​» នៅ​ថ្ងៃទី៣០​ ខែឧសភា​ ឆ្នាំ២០១៩នេះ​ ថា​ កម្ពុជា​រង​ផល​ប៉ះពាល់​តិចតួច​ពី​សង្គ្រាម​ពាណិជ្ជកម្ម​ចិន​-អាមេរិក​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​កម្ពុជា​មិនគ្រាន់​តែរ​កស៊ី​ជាមួយ​ចិន​ និង​អាមេរិក​នោះ​ទេ​ ពោល​គឺ​រកស៊ី​ជាមួយ​បណ្តា​ប្រទេស​ផ្សេង​ៗ ដូចជា​មួយ​ជប៉ុន​ ជាដើម​ កម្ពុជា​មានដៃ​គូរ​កស៊ី​ច្រើន​ ។

សម្តេច​បន្ត​ថា​ “សម្រាប់​ហិរញ្ញវត្ថុ​ កម្ពុជា​ក៏​មិន​មានការ​ភ័យខ្លាច​នោះ​ទេ​ ដោយសារ​មិនទាន់​សមាហរណកម្ម​ពេញលេញ​ ទោះ​មាន​ភាព​រង្គោះ​ រង្គើរ​ហិរញ្ញវត្ថុ​របស់​ចិន​ និង​អាមេរិក​អាច​មានផល​ប៉ះពាល់​ខ្លាំង​ក៏ទេដែរ​”។ សម្តេច​រំពឹង​ថា​ “សម្តេច​រំពឹង​ថា​ ចិន​និង​អាមេរិក​ នៅតែ​ជំនះ​បាន​នូវ​ការ​លំបាក​ ដែល​មិនមែន​ជា​បញ្ហា​មិន​ចេះ​ចប់​នោះ​ទេ​ ពោល​គឺ​ស្វែងរក​ដំណោះស្រាយ​សមស្រប​ណាមួយ​ដែល​ឈ្នះ​ៗទាំង​សង់​ខាង​”។

សម្តេច​បញ្ជាក់​ថា​ ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​-អាមេរិក​ មិន​មាន​ចំណេញ​នោះ​ទេ​ ចំពោះ​ប្រទេស​ទាំងពីរ​នេះ​ ពោល​គឺ​មានការ​ខាតបង់​សេដ្ឋកិច្ច​រៀងខ្លួន​ប៉ុណ្ណោះ​ តាមរយៈ​ដំឡើង​ពន្ធ​លើ​មុខទំនិញ​របស់​គ្នា​ទៅវិញទៅមក​៕

LEAVE A REPLY

Please enter your comment!
Please enter your name here