ចំណេះដឹង​! តើ​សិទ្ធិ​ជួល​អចិន្ត្រៃយ៍​មានការ​កំណត់​រយៈពេល​ដូចម្តេច​?

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ សិទ្ធិ​ជួល​អចលនវត្ថុ​ ដែល​មាន​រយៈពេល​វែង​លើស​ពី១៥ឆ្នាំ​ឡើង​ ទៅ​ត្រូវ​បាន​ក្រមរ​ដ្ឋ​ប្ប​វេណី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ២០០៧​(មាត្រា២៤៤​)ចាត់ទុកជា​សិទ្ធិ​ជួល​អចិន្ត្រៃយ៍​។

តើ​សិទ្ធិ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​បែប​ណា​ ហើយ​ប្រើប្រាស់​យ៉ាងណា​ទៅវិញ​។មនុស្ស​មួយចំនួន​ទំនងជា​បាន​យល់​ ​; ហើយ​មួយចំនួន​ច្រើន​ទៀត​ ទំនងជា​មិនបាន​យល់​នោះ​ទេ​។

ការបង្កើត​សិទ្ធិ​ជួល​អចិន្ត្រៃយ៍​ មែនទែន​ទៅ​វា​គ្មាន​ការបង្កើត​សិទ្ធិ​ឯណា​ ដោយ​មិន​មានការ​ព្រមព្រៀង​ឬកា​រស​ន្ម​ត់​របស់​ច្បាប់​ ឬបញ្ញត្តិ​នានា​នោះ​ទេ​។ សិទ្ធិ​ជួល​អចិន្ត្រៃយ៍​គឺ​បង្កើត​ឡើង​តាមតែ​មធ្យោបាយ​តែមួយគត់​គឺ​កិច្ចសន្យា​ជួល​ ហើយដែល​ត្រូវ​ធ្វើឡើង​ជា​លាយ​ល័ក្ខណ៍​អក្សរ​ ដែល​មាន​រយៈពេល​លើស​ពី១៥ឆ្នាំ​ឡើង​ទៅ​នេះ​ បើ​យោង​តាម​មាត្រា២៤៤ នៃ​ក្រមរ​ដ្ឋ​ប្ប​វេណី​។

ទម្រង់​នៃ​កិច្ចសន្យា​ជួល​អចិន្ត្រៃយ៍​

កិច្ចសន្យា​ជួល​អចិន្ត្រៃយ៍​ គឺជា​កិច្ចសន្យា​ដែល​ត្រូវតែ​ធ្វើជា​លាយ​លក្ខណ​អក្សរ​ហើយ​ប្រសិនជា​មិនបាន​សរសេរជា​លាយ​ល័ក្ខណ៍​អក្សរ​ គឺ​ត្រូវ​ចាត់ទុកថា​ជា​កិ​ច្ច​សន្សា​មាន​ថេរៈ​វេលា​មិនកំណត់ ​(ភតិសន្យា​)។

អ្វី​ដែល​គួរតែ​ដឹង​បន្ថែម​ទៀត​ គឺថា​ បើ​ល្គឹកណា​មាន​កិ​ច្ច​សន្សា​ជា​លាយលក្ខណ៍​អក្សរ​ហើយក៏​ដោយ​ ថែមទាំង​បាន​កំណត់​អំពី​ពេលវេលា​ទៀតផង​ក្តី​ ក៏​កិច្ចសន្យា​ជួល​ដែល​ធ្វើ​ត្រឹមតែ​ភាគី​គ្នាឯង​ មិន​អាច​តតាំង​ជាមួយ​ជន​ទីបី​ផ្សេង​បាន​នោះ​ទេ​។ ពោល​គឺ​ជន​ទី៣​ អាចយ​កកិ​ច្ច​ន្យា​ ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ទៅ​តតាំង​បាន​។ ពោល​គឺ​ត្រូវតែ​យក​កិច្ចសន្យា​ នេះ​ទៅចុះ​បញ្ជី​នៅ​ការិយាល័យភូមិបាល​ ស្រុក​ឬខណ្ឌ​នានា​ដែល​នៅ​ជិត​បំផុត​។ ឬក៏​អា​ចចុះ​បញ្ជឺ​តាមរយៈ​មន្ទីរ​សារការី​ក៏បាន​។ អត្ថ​ប្រយោជន៍​នៃ​ការចុះបញ្ជី​នេះ​ វា​មាន​វិសាលភាព​ធំធេង​ណាស់​ គឺ​វា​អាច​តតាំង​បាន​ជាមួយ​តតី​យជន​ វា​អាច​តតាំង​បាន​ជាមួយ​អនុប្បទានិក​នៃ​កម្មសិទ្ធិ​ដី​ ដែល​ជា​កម្មវត្ថុ​នៃ​សិទ្ធិ​ជួល​អចិន្ត្រៃយ៍​ បាន​បើ​ទោះបីជា​កម្មសិទ្ធិ​លើ​ដី​នោះ​ត្រូវ​បាន​ អនុប្បទាន​រួចហើយ​ក៏ដោយ​។

រយៈពេល​នៃ​កិច្ចសន្យា​ជួល​អចិន្ត្រៃយ៍​

ដូចដែល​បាន​សន្មត់​ក្នុង​មាត្រា២៤៤ថា​ កិច្ចសន្យា​ជួល​ដែល​ចាប់ពី១៥ឆ្នាំ​ឡើង​ទៅ​គឺ​ត្រូវ​ចាត់ទុកថា​ ជា​កិច្ចសន្យា​ជួល​អចលវត្ថុ​អចិន្ត្រៃយ៍​។ ប៉ុន្តែ​មិនមែន​មានន័យថា​សិទ្ធិ​ជួល​អចិន្ត្រៃយ៍​ មិនមែន​គ្មាន​ពេលកំណត់​នោះ​ទេ​។

យោង​តាម​មាត្រា២៤៧​ នៃ​ក្រមរ​ដ្ឋ​ប្ប​វេណី​ដដែល​ គឺ​មិន​អាច​ឲ្យលើស​ពី៥០ឆ្នាំ​ឡើយ​ ហើយក៏​បន្ត​បាន​ត្រឹមតែ៥០ឆ្នាំ​ទៀត​ដោយ​មិន​អោយ​លើស​ទេ​។ ក្នុងករណី​ដែល​មាន​សិទ្ធិ​ជួយ​អចិន្ត្រៃយ៍​ណា​ដែល​លើស​ពី៥០ឆ្នាំ​ គឺ​ត្រូវ​បន្ថយ​មក​ត្រឹម៥០ឆ្នាំ​វិញ​បាន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here