ដោយ នៅ វឌ្ឈនា
ភ្នំពេញៈ ធនាគារជប៉ុនដ៏ធំ J TRUST BANK នឹងសហការជាមួយក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ដើម្បីផ្តល់សេវាកម្មហិរញ្ញវត្ថុនៅកម្ពុជា។

ដោយ នៅ វឌ្ឈនា
ភ្នំពេញៈ ធនាគារជប៉ុនដ៏ធំ J TRUST BANK នឹងសហការជាមួយក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ដើម្បីផ្តល់សេវាកម្មហិរញ្ញវត្ថុនៅកម្ពុជា។

ក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាកាលពីរសៀលថ្ងៃទី៣០ ខែឧសភានេះកន្លងមកនេះ លោក Nobuyushi Fujisawa បានមានប្រសាសន៍ឲ្យដឹងថា J Trust Bank បានទិញភាគហ៊ុនរបស់ធនាគារ ANZ Royal ។ លោកបន្តថា ដូច្នេះពេលនេះរូបលោក នឹងធ្វើការសហការការងារជាមួយក្រុមហ៊ុន Royal group របស់អ្នកឧកញ៉ា គិត ម៉េង ។
ជាការឆ្លើយតប សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានណែនាំ លោក Nobuyushi Fujisawa ប្រធានធនាគារJ Trust Bank ធ្វើការសហការជាមួយក្រុមហ៊ុនខ្មែរ ពោលគឺជាមួយក្រុមហ៊ុន Royal group របស់អ្នកឧកញ៉ា គិត ម៉េង ។
លោក Nobuyushi Fujisawa ប្រធានធនាគារ J Trust Bank) បានជម្រាបសម្តេចតេជោនាយករដ្ឋមន្រ្តីថា តាមផែនការលោកមានគំរោងប្តូរឈ្មោះធនាគារ ANZ Royal ទៅជា J Trust Royal Bank វិញ ហើយគ្រោងនឹងប្តូរឈ្មោះនៅខែសីហាខាងមុខនេះ។លោក បន្តថា កន្លងទៅខាងធនាគារ ANZ Royal មិនសូវបានផ្តល់ឥណទានទៅក្រុមហ៊ុនខ្មែរនោះទេ ប៉ុន្តែJ TRUST Bank នឹងផ្តល់ប្រាក់កម្ចី រឺឥណទានទៅក្រុមហ៊ុនខ្មែរ។

សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែនបានមានប្រសាសន៍ថា J Trust Bank គួរជួយដល់ក្រុមហ៊ុនខ្មែរដែលតំរូវការឥណទាន ជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្រ្តីបានអបអរសាទរដល់ក្រុមហ៊ុន J TRUST ធ៏ធំរបស់ជប៉ុន ដែលបានទៅបណ្តាក់ទុកនៅកម្ពុជា៕