ដោយ វុត្ថា
វ៉ាស៊ីនតោន៖ ក្រសួងពាណិជ្ជកម្មអាមេរិកបានឱ្យដឹង ក្នុងការព្យាករណ៍លើកទី២ របស់ខ្លួនកាលពីពេលថ្មីៗនេះថា កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនៅក្នុងត្រីមាសទី១ នៃឆ្នាំ២០១៩ ត្រូវបានកែសម្រួលដោយអត្រាប្រចាំឆ្នាំ ដោយបានធ្លាក់ចុះពីអត្រា៣,២មកត្រឹម៣,១%នៅឆ្នាំនេះ។
ក្រសួងនេះបានបន្តថា ការធ្វើបច្ចុប្បន្នភាពលើកំណើនផលិតផល ក្នុងស្រុកសរុប (GDP) បានឆ្លុះបញ្ចាំងពីការធ្លាក់ចុះទំនុកចិត្តរបស់វិនិយោគិន និងការធ្វើវិនិយោគទុននិងការពិនិត្យឡើងវិញ នៃការនាំចូលដែលជាការថយចុះនៅក្នុងការគណនា នៃផលិតផលក្នុងស្រុកសរុប (GDP) ។
-->
ក្រសួងបន្ថែមថា ការកែសម្រួលទាំងនេះ ត្រូវបានទូទាត់ដោយបានកែសម្រួលទៅលើការនាំចេញ និងការចំណាយរបស់អតិថិជន។
ក្រសួងបន្តថា ការវិនិយោគក្រៅពីវិស័យលំនៅដ្ឋាននៅក្នុងត្រីមាសទី១ ត្រូវបានកែសម្រួលដោយអត្រាប្រចាំឆ្នាំ២,៣ភាគរយ ខុសពីការប៉ាន់ស្មានពីមុនដែលរំពឹងថានឹងមានកំនើន២,៧ភាគរយ និងបានកើនឡើង៥,៤ភាគរយនៅក្នុងត្រីមាសទី ៤ នៃឆ្នាំ ២០១៨។
ការនាំចូលក្នុងត្រីមាសទី១បានថយចុះ២,៥% បើប្រៀបធៀបទៅនឹងការប៉ាន់ប្រមាណកាលពីមុនចំនួន៣,៧% ។ ការនាំចូលបានកើនឡើង ២,0 ភាគរយនៅត្រីមាសមុន។
កំណើននៃការចំណាយរបស់អ្នកប្រើប្រាស់មានច្រើនជាង២ ភាគ ៣នៃផលិតផលក្នុងស្រុកសរុបរបស់អាមេរិក ដែលត្រូវបានកើនឡើងដល់១,៣ ភាគរយ ខណៈការប៉ាន់ស្មានពីមុនមានត្រឹម១,២ ភាគរយ ។ ការចំណាយរបស់អ្នកប្រើប្រាស់បានកើនឡើង ២,៥ ភាគរយនៅត្រីមាសមុន។
របាយការណ៍ថ្មីនេះក៏បានបង្ហាញផងដែរថា សន្ទស្សន៍តម្លៃសម្រាប់ការចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) ត្រូវបានកែសម្រួលដល់០,៤ ភាគរយពី០,៦ ភាគរយនៅក្នុងការប៉ាន់ប្រមាណពីមុន។ វាបានកើនឡើង១,៥ភាគរយនៅក្នុងត្រីមាសមុន។
នៅក្នុងការព្យាករសេដ្ឋកិច្ចចុងក្រោយរបស់ខ្លួន ដែលបានចេញផ្សាយកាលពីខែមីនា ធនាគារកណ្តាលអាមេរិកបានកាត់បន្ថយការព្យាកររបស់ខ្លួនស្តីពី កំណើនសេដ្ឋកិច្ចអាមេរិកសម្រាប់ឆ្នាំ២០១៩ និងឆ្នាំ ២០២០ ដោយរំពឹងថានឹងមានអត្រាកំណើន២,១ភាគរយ និង១,៩ ភាគរយរៀងៗខ្លួន។

នៅក្នុងការចេញផ្សាយថ្មីនៃទិដ្ឋភាពសេដ្ឋកិច្ចពិភពលោក ដែលបានចេញផ្សាយនៅក្នុងខែមេសា មូលនិធិរូបិយវត្ថុអន្ដរជាតិ ក៏បានទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចអាមេរិកដោយរំពឹងថា សេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចនេះ នឹងធ្លាក់ចុះមកនៅត្រឹម ២.៣% ២០១៩ ធ្លាក់ចុះ០,២ ពិន្ទុធៀបនឹងការប៉ាន់ប្រមាណខែមករា៕