ដោយៈ ចំណាន
ភ្នំពេញៈ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោកដូមីនិក វីល្លៀម ឯកអគ្គរាជទូតព្រីតថេនប្រចាំ កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជំនួបនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពិភាក្សាអំពីទិសដៅការងារបន្តពាក់ព័ន្ធ នឹងការត្រៀមសហការរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា និងព្រីតថេន លើកទី៤ ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងអំឡុងដើមឆ្នាំ២០២៧ ខាងមុខនេះ។
ទំហំពាណិជ្ជកម្មកម្ពុជា ប្រីតថេន(អង់គ្លេស)មានការរីកចម្រើនខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕








