ប្រែសម្រួលដោយ Donald Lee
ភ្នំពេញៈ លោក Mahathir Mohamad នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីបាននិយាយថា ប្រទេសរបស់លោកនឹងបន្តប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុន Huawei បើទោះបីជាអាមេរិក ដាក់ក្រុមហ៊ុនទូរគមនាគមន៍ចិននេះនៅក្នុងបញ្ជីខ្មៅក៏ដោយ។
លោកនាយករដ្ឋមន្ត្រី Mahathir បានប្រាប់អ្នកយកព័ត៌មាននៅសន្និសីទមួយនៅទីក្រុងតូក្យូកាលពីម្សិលមិញថា “ដូច្នេះយើងព្យាយាមប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួន តាមដែលអាចធ្វើទៅបាន”។ លោកបានបន្ថែមថា #ក្រុមហ៊ុន Huawei ផ្តល់ជូននូវ “ការជឿនលឿនយ៉ាងធំធេងលើបច្ចេកវិទ្យាអាមេរិក”។
-->
អាមេរិកបានចុះបញ្ជីឈ្មោះក្រុមហ៊ុនHuawei ដោយអះអាងថា បច្ចេកវិទ្យារបស់ខ្លួនបង្កការគំរាមកំហែងផ្នែកចារកម្មដោយប្រទេសចិន។
មេដឹកនាំម៉ាឡេស៊ីខាងលើបានបន្ថែមថា “យើងត្រូវតែទទួលស្គាល់ថា សហរដ្ឋអាមេរិក មិនអាចក្លាយជាប្រទេសកំពូលមួយរហូតនៅក្នុងពិភពលោក ដែលអាចមានបច្ចេកវិទ្យាល្អបំផុតនោះទេ”។
ខណៈដែលសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនបានកើតឡើងនៅខែនេះ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump) បានដាក់បញ្ចូលក្រុមហ៊ុន Huawei ក្នុងបញ្ជីខ្មៅ ហើយបានហាមឃាត់ក្រុមហ៊ុនអាមេរិក មិនឲ្យសហការជាមួយក្រុមហ៊ុននេះ។
ក្រុមអ្នកវិភាគសេដ្ឋកិច្ចមួយចំនួនបានចាត់ទុកថា ការដាក់ក្នុងបញ្ជីខ្មៅនេះស្មើនឹង “ការកាត់ទោសប្រហារជីវិត” សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ដែលមូលដ្ឋានទីក្រុង Shenzhen។
ការហាមប្រាមរបស់អាមេរិក នឹងកាត់ផ្តាច់ចង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ដែលប្រើសម្រាប់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងទូរស័ព្ទឆ្លាតវៃប្រើប្រាស់ប្រព័ន្ធ 5G ក្រុមហ៊ុនបច្ចេកវិទ្យានេះដល់ក្រុមហ៊ុនចិននេះ៕