តើ​ស្ពាន​​តភ្ជាប់​ពី​ទីក្រុង Mekong Qauy ​មក​កាន់​ទីក្រុងនរា ​ភ្ជាប់​ទៅ​កាន់​តំបន់​ណា​នៃ​ផ្លូវជាតិលេខ១​?​

ចែករំលែក

ដោយៈ ចំណាន

   ភ្នំពេញៈ ការបើកការដ្ឋានស្ពានបាឡេ ដើម្បីសាងសង់ជាស្ពានរណប មុនសាងសង់ស្ពានយោងដោយខ្សែកាប បានបើកការដ្ឋានបុកគ្រឹះកាលពីថ្ងៃទី១៩ តុលា ម្សិលម៉ិញនេះ។

តាមផែនការ ប្រសិនជាគ្មានការប្រែប្រួល ស្ពានបេតុងយោងដោយខ្សែកាប នឹងចាប់ផ្តើមបើកការដ្ឋានសាងសង់ នៅដើមឆ្នាំ២០២៧ខាងមុខនេះ។

តើស្ពាននេះ នឹងតភ្ជាប់មកកាន់ផ្លូវជាតិលេខ១ ហើយនឹងបន្តជាខ្សែផ្លូវតភ្ជាប់ទៅតំបន់ណា? តាមប្រភពព័ត៌មានដែលអាចទុកចិត្ត បានបង្ហើបឲ្យដឹងថា ស្ពាននេះនឹងតភ្ជាប់ជាមួយខ្សែផ្លូវជាប់នឹងរបងបុរីប៉េង ហួតផ្នែកខាងកើត ដែលវាជាខ្សែផ្លូវថ្មីមួយ តភ្ជាប់ពីតំបន់ផ្លូវជាតិលេខ១ ទៅកាន់ស្ពានចក្រអង្រែក្រោម ព្រែកប្រា។

ចំំណែកត្រើយខាងកើតស្ពាននេះ ស្ថិតនៅក្នុងសង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល៕


ចែករំលែក