អគារ CDC។ រូបថត៖ សហការី
ដោយ វុត្ថា
ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា (CDC) បានអនុម័តគម្រោងវិនិយោគដល់ក្រុមហ៊ុនដែលគ្រោងវិនិយោគលើវិស័យកាត់ដេរ និងដេរស្បែកជើងចំនួន ៤ ដែលមានទុនវិនិយោគប្រមាណជាង១២លានដុល្លារអាមេរិក។
យោងតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុននៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៩ នេះ រួមានក្រុមហ៊ុនដូចខាងក្រោម ទី១ “NINE SKY GARMENTS CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាឌូ សង្កាត់ រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ២,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៤៥កន្លែង។
-->
ទី២- “SKYWORTH FASHION (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ធំ២ (អតីតភូមិឬស្សី) សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២២៥កន្លែង។ ទី៣- “HON TZER FUNG LEATHER (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ របស់ក្រុមហ៊ុន ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិគិរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៤០៧កន្លែង។
៤- “BRIGHT FLUSHING CO., LTD.” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ២១,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣.៨២៤កន្លែង៕