ដោយ វុត្ថា
ព្រះសីហនុ៖ រោងចក្រថាមពលអគ្គិសនីធ្យូងថ្មដ៏ធំមួយ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្រោមអធិបតីភាពលោកយន្ត មីនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកស្សី លឺជាំង XU LEJIANG ប្រធានក្រុមហ៊ុន” ហូដូគ្រុប “។
លោក ZHOU HAIJIANG ប្រធានក្រុមហ៊ុន” ហូដូគ្រុប ” មានប្រសាសន៍នៅក្នុងពិធីបើករដ្ឋានសាងសង់នៅថ្ងៃទី៣១ ខែឧសភាឆ្នាំ ២០១៩ នេះថា រយៈពេល ១០ឆ្នាំមកនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ អភិវឌ្ឍន៍លើផ្ទៃដី៥គីឡូម៉ែត្រការ៉េ ដំណាក់កាលទីមួយទាក់ទាញសហគ្រាសមកពីចិន អឺរ៉ុប និងបណ្ដាប្រទេសក្នុងតំបន់អាស៊ានមានចំនួន ១៦១សហគ្រាស ស្រូបយកកម្លាំងពលកម្ម ២៩.០០០នាក់ ចង្វាក់ផលិតកម្មមាន ដូចជាសំលៀកបំពាក់ កាបូប និងវ៉ាលីសម្ភារៈសំណង់ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ បាយជាដើម។
-->
លោកបន្តថា តំបន់សេដ្ឋកិច្ចពិសេសអភិវឌ្ឍន៍ដំណាក់កាលទី២ គម្រោងរោងចក្រថាមពលអគ្គិសនីធ្យូងថ្ម ដំឡើងឡចំហាយ៥ និងប្រព័ន្ធម៉ាស៊ីនភ្លើង៤ អាចផលិតថាមពលអគ្គិសនីបាន១០០មេហ្គាវ៉ាត់។ ក្នុងដំណាក់កាលទី១ រោងចក្រអគ្គិសនីដំឡើងឡចំហាយ៣ និងប្រពន្ធ័ម៉ាស៊ីនភ្លើង២។ ក្រោយបញ្ចប់ដំណាក់កាលទី១រោងចក្រផ្គត់ផ្គង់ថាមពលអគ្គិសនីបាន ១៩០លានគីឡូវ៉ាត់ និងថាមពលកំដៅចំនួន ៥៤ម៉ឺនតោន។
លោកបានបន្តថា រោងចក្រនេះធានានូវស្ថេរភាព នៃការផ្គត់ផ្គង់ថាមពលកម្ដៅ និងថាមពលអគ្គិសនី ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ លើកស្ទួយរចនាសម្ព័ន្ធអាជីវកម្ម និងពង្រីកទំហំអាជីវកម្ម ខ្សែចង្វាក់ផលិតកម្មលើកកម្ពស់ប្រសិទ្ធភាពប្រកួតប្រជែងក្នុងតំបន់ជំរុញការកសាងសេដ្ឋកិច្ចពិសេស ។ ដំណាក់កាលទី២ ដើម្បីជំរុញកសាងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ក្លាយជាគម្រោងឈ្នះឈ្នះនៃ “ខ្សែក្រវាត់មួយ ផ្លូវមួយ” ៕