ដោយ Donald Lee
ភ្នំពេញៈ ទីផ្សារពិភពលោកបានធ្លាក់ចុះយ៉ាងខ្លាំងនៅសប្តាហ៍នេះ ដោយសារភាពតានតឹងកាន់តែកើនឡើង នៅក្នុងសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន ដែលរដ្ឋាភិបាលចិនបានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងសងសឹកប្រឆាំងនឹងការបង្កើនពន្ធ និងការដាក់បញ្ជីខ្មៅលើក្រុមហ៊ុនចិន។
លោក Zhang Hanhui អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិនបាននិយាយថា “យើងប្រឆាំងនឹងសង្គ្រាមពាណិជ្ជកម្ម ប៉ុន្តែមិនខ្លាចសង្គ្រាមពាណិជ្ជកម្មទេ។ ការជម្រុញដោយចេតនានៃជម្លោះពាណិជ្ជកម្ម គឺភេរវកម្មសេដ្ឋកិច្ច នឹងការគំរាមកំហែងខាងសេដ្ឋកិច្ច”។
-->
មន្រ្តីរដ្ឋាភិបាលអាមេរិកអះអាងថា វាកំពុងបង្កឲ្យមានភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក ដែលមិនចាំបាច់រួមមានការកាត់បន្ថយពន្ធលើទំនិញចិន និងបញ្ជីខ្មៅ។
លោករដ្ឋលេខាធិការMike Pompeo បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិកមួយថា “ការសម្រេចចិត្តរបស់លោកប្រធានាធិបតីដូណាល់ ត្រាំ (Donald Trump) ក្នុងការរុញច្រានឲ្យមានការប្រឆាំងនឹងប្រទេសចិន បណ្តាលឲ្យមានបញ្ហាចំពោះសេដ្ឋកិច្ចអាមេរិក។ តាមពិតចិនបាន និងកំពុងធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយពួកយើងយូរមកហើយ”។
នៅអាមេរិក ផ្សារហ៊ុននៅតំបន់ Wall Street ទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរនៅសប្តាហ៍នេះ នៅពេលក្រុមហ៊ុនផ្សារហ៊ុនDow Jones បានធ្លាក់ចុះអស់រយៈពេល៤ខែ ដោយធ្លាក់ចុះ ២២១ ពិន្ទុ ខណៈពេលដែលសន្ទស្សន៍ ក្រុមហ៊ុន S &; P 500 ធ្លាក់ចុះ ១៩ ពិន្ទុ។ នៅទីក្រុងឡុង ក្រុមហ៊ុនFTSE 100 បានធ្លាក់ចុះជាង១០០ពិន្ទុ ខណៈពេលដែលទីផ្សារភាគហ៊ុននៅអាល្លឺម៉ង់ អ៊ីតាលី និងបារាំងក៏ត្រូវបានប៉ះពាល់ផងដែរ។ សន្ទស្សន៍ភាគហ៊ុននៃក្រុមហ៊ុនTopix របស់ជប៉ុនបានបិទដោយធា្លក់ចុះ០.៩ ភាគរយ និងសន្ទស្សន៍នៃក្រុមហ៊ុន Hang Seng របស់ហុងកុងបានធ្លាក់ចុះ០,៦ ភាគរយ។
លោកMichael Wilson ប្រធានយុទ្ធសាស្ត្រផ្នែកទីផ្សារភាគហ៊ុនអាមេរិកនៃ Moran Stanley បានសរសេរនៅក្នុងរបាយការណ៍មួយនៅសប្តាហ៍នេះថា “ទិន្នន័យថ្មីៗបង្ហាញថា ការរកប្រាក់ចំណូល និងហានិភ័យសេដ្ឋកិច្ចរបស់អាមេរិក គឺធំជាងវិនិយោគិនភាគច្រើនបានគិត”។
ខណៈសង្គ្រាមពាណិជ្ជកម្មអាម៉េរិក-ចិនបានកើតឡើងនៅក្នុងខែនេះ រដ្ឋមន្ដ្រីហិរញ្ញវត្ថុអាស៊ី មកពីបណ្តារដ្ឋជាសមាជិកអាស៊ានបានជួបគ្នា ដើម្បីបង្កើនសមាហរណកម្មហិរញ្ញវត្ថុ និងរូបិយប័ណ្ណក្នុងស្រុក ដើម្បីធានាសេដ្ឋកិច្ចរបស់ពួកគេ ក្នុងកំឡុងពេលវិបត្តិសេដ្ឋកិច្ចសកលលោកដែលអាចឡើង។
លោក Paul Ashworth សេដ្ឋកិច្ចវិទូរបស់ក្រុម៊ុន Capital Economics បានប្រាប់សារព័ត៌មាន MarketWatch នៅក្នុងបទសម្ភាសកាលពីពេលថ្មីៗនេះថា “ហៅវាថាភាពភ័យខ្លាចមួយប្រសិនបើអ្នកចូលចិត្ត ប៉ុន្តែទិន្នន័យជាច្រើនដែលចេញផ្សាយកាលពីសប្តាហ៍មុនថា វិបត្តិសេដ្ឋកិច្ចអាចនឹងកើតមានឡើង”៕