ចំណេះដឹង​! តើ​កិច្ចសន្យា​ការងារ​ស្របច្បាប់​មាន​លក្ខណៈ​ដូចម្តេច​?

0

ដោយ​ វត្ថា​

ភ្នំ​ពេញៈ​ កិច្ចសន្យា​ការងារ​ គឺជា​កិច្ច​ព្រមព្រៀង​រវាង​បុគ្គល​ពីរ​នាក់​ ដែល​ម្នាក់​ហៅថា​ និយោជក​ និង​ម្នាក់ទៀត​ហៅថា​ កម្មករ​ និយោជិត​ដែល​នៅក្នុង​នោះ​ កម្មករ​និយោជិត​យល់ព្រម​ផ្តល់​ការងារ​របស់​ខ្លួន​ឲ្យ​និយោជក​ ដោយ​ទទួល​មកវិញ​នូវ​ប្រាក់ ឈ្នួល​​ហើយ​បំពេញការងារ​ក្រោម​ការគ្រប់គ្រង​និង​ដឹកនាំ​របស់​និយោជក​។

កិច្ចសន្យា​នេះ​អាច​ធ្វើជា​ផ្ទាល់មាត់​ឬជា​លាយលក្ខណ៍​អក្សរ​ ប៉ុន្តែ​ជាទូទៅ​កិច្ចសន្យា​នេះ​ត្រូវ​ធ្វើឡើង​ជា​លាយលក្ខណ៍​អក្សរ​។ កិច្ចសន្យា​ការងារ​នេះ​ កំណត់​អំពី​ប្រភេទ​នៃ​កិច្ចសន្យា​ (ជា​កិច្ចសន្យា​មាន​ថិរវេលា​កំណត់​ ឬគ្មាន​ថិរវេលា​កំណត់​) មុខងារ​ឬភារកិច្ច​របស់​កម្មករ​និយោជិត​ប្រាក់ឈ្នួល​ និង​អត្ថ​ប្រយោជន៍​ផ្សេង​ៗ ដែល​ត្រូវ​ផ្តល់​ជូន​កម្មករ​និយោជិត​រយៈពេល​សាកល្បង​ការងារ​ប្រភេទ​ផ្សេង​ៗ នៃ​លក្ខខណ្ឌ​ការងារ​ក៏ដូចជា​ក្របខ័ណ្ឌ​ទូទៅ​នៃ​សិទ្ធិ​និង​កាតព្វកិច្ច​របស់​និយោជក​និង​កម្មករ​ និយោជិត​។

តើ​កិច្ចសន្យា​ការងារ​ស្របច្បាប់​មាន​ប៉ុន្មាន​ប្រភេទ​ដែរ​?

កិច្ចសន្យា​ការងារ​ មាន​ពីរ​ប្រភេទ​ធំៗ​ គឺ​កិច្ចសន្យា​ការងារ​មាន​ថិរវេលា​កំណត់​ និង​កិច្ចសន្យា​ការងារ​គ្មាន​ថិរវេលា​កំណត់​។ កិច្ចសន្យា​ការងារ​មាន​ថិរវេលា​កំណត់​ គឺជា​កិច្ចសន្យា​ ដែល​ភាគី​និយោជក​និង​កម្មករ​និយោជិត​ បាន​ព្រមព្រៀង​គ្នា​ដោយ​កំណត់កាល​បរិច្ឆេទ​ឬពេលវេលា​ដែល​កិច្ចសន្យា​ត្រូវ​បញ្ចប់​។

ឧទាហរណ៍​ និយោជក​ ជួល​កម្មករ​និយោជិត​មក​ធ្វើការ​រយៈពេល​ ៦ខែ​ ឬ ១២ខែ​ ដែល​មានកាល​បរិច្ឆេទ​ចាប់ផ្តើម​ និង​បញ្ចប់​ច្បាស់លាស់​។

ពេលខ្លះ​ទៀត​ និយោជក​ជួល​កម្មករ​និយោជិត​ថ្មី​មក​ធ្វើការ​ ដើម្បី​ជំនួស​កម្មករ​និយោជិត​ ដែល​អវត្តមាន​ឬឲ្យ​មក​ធ្វើការ​ងា​រប​ន្ទាន់ៈ​ ក្នុងករណី​នេះ​កិច្ចសន្យា​របស់​កម្មករ​និយោជិត​ថ្មី​ ត្រូវ​ចប់​នៅពេល​ណា​ដែល​កម្មករ​និយោជិត​ ដែល​អវត្តមាន​ចូលមកធ្វើការ​ងារ​វិញ​ឬនៅ​ពេលណា​ដែល​ការងារ​បន្ទាន់​នោះ​ ត្រូវ​បាន​បំពេញ​ចប់​។ កិច្ចសន្យា​មាន​ថិរវេលា​កំណត់​នេះ​ ត្រូវតែ​ធ្វើជា​លាយលក្ខណ៍​អក្សរ​ ហើយ​មិន​អាច​មាន​ថិរវេលា​លើស​ពី២ឆ្នាំ​ នោះ​ទេ​។

កិច្ចសន្យា​ការងារ​គ្មាន​ថិរវេលា​កំណត់​ គឺជា​កិច្ចសន្យា​មួយ​ដែល​ភាគី​និយោជក​ និង​ កម្មករ​ និយោជិត​ មិនបាន​បញ្ជាក់​ឬសរសេរជា​មួយ​គ្នា​ នៅក្នុង​កិច្ចសន្យា​អំពី​កាលបរិច្ឆេទ​ឬពេលវេលា​ដែល​កិច្ចសន្យា​ត្រូវ​បញ្ចប់​នោះ​ទេ​។

កិច្ចសន្យា​គ្មាន​ថិរវេលា​កំណត់​នេះ​ អាច​ធ្វើ​ដោយ​មាត់ទទេ​ ឬជា​លាយលក្ខណ៍​អក្សរ​។ ការបែងចែក​រវាង​កិច្ចសន្យា​ទាំងពីរ​ប្រភេទ​នេះ​ មាន​សារៈសំខាន់​ណាស់​ ពីព្រោះ​បែបបទ​ និង​មូលហេតុ​នៃ​ការ​បញ្ចប់​កិច្ចសន្យា​ប្រភេទ​នី​មួយ​ៗមាន​ភាព​ខុសគ្នា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here