ដោយស៊ីវ ម៉េង
ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក Century21 Cambodia នឹងប្រារពពិធីប្រកាស និងផ្សព្វផ្សាយនូវនិម្មិតសញ្ញាថ្មីរបស់ខ្លួនជាផ្លូវការ នៅថ្ងៃទី២ មិថុនាខាងមុខនេះ។

ដោយស៊ីវ ម៉េង
ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក Century21 Cambodia នឹងប្រារពពិធីប្រកាស និងផ្សព្វផ្សាយនូវនិម្មិតសញ្ញាថ្មីរបស់ខ្លួនជាផ្លូវការ នៅថ្ងៃទី២ មិថុនាខាងមុខនេះ។

ការបង្ហាញនូវនិមិត្តសញ្ញាថ្មី ដែលមានភាពច្នៃប្រឌិត និងរចនាយ៉ាងល្អឥតខ្ចោះ របស់ក្រុមហ៊ុនអចលនទ្រព្យ លំដាប់ពិភពលោក Century21 ដែលមានសាខារហូតដល់៨២ប្រទេស វាមិនត្រឹមតែជាការចំណាយប្រាក់នោះទេ តែវាជាការបង្ហាញនូវទំនុកចិត្តថ្មី ដែលមានការសាទរពីសមាជិករបស់ក្រុមហ៊ុននេះ នៅទូទាំងសាកលលោក។
លោកស្រី Grace Rachny Fong នាយិកាក្រុមហ៊ុន Century21 Cambodia បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា រយៈពេល៤៧ឆ្នាំមកនេះ ចាប់តាំងពីក្រុមហ៊ុន Century21 ចាប់កំនើតនៅសហរដ្ឋអាមេរិក នេះជាលើកទី១ដែលក្រុមហ៊ុននេះបានកែច្នៃ និវងរចនាបែបថ្មីនូវនិម្មិតសញ្ញារបស់ខ្លួន ដែលនិម្មិតសញ្ញាថ្មីនេះ ក្រុមហ៊ុនមេបានចំណាយប្រាក់ខ្ទង់២លានដុល្លារអាមេរិក។
លោកស្រីបន្តថា “ចំណុចស្នូលនៃនិម្មិតសញ្ញាថ្មីនេះ “គឺភាពឆ្លាត សាមញ្ញ និងទំនើប”។លោកស្រីបន្តថា “យើងសុបិនធំ និងដើរឲ្យកាន់តែលឿន ដើម្បីផ្តល់សេវាកម្មលើសពីការរំពឹងទុករបស់យើងលើសពី១២១ភាគរយ ហើយសេវាកម្មរបស់យើងផ្តល់ជូនអតិថិជនលើសពីការរំពឹងទុក ជាមួយជំនឿចិត្ត រហ័ស រួសរាយ រាក់ទាក់់ចេញពីបេះដូងរបស់យើង”។
និម្មិតសញ្ញាថ្មីនេះ ទទួលបានការគាំទ្រជាង ២០០ភាគរយនៅអាមេរិក ដែលរូបរាងនិម្មិតសញ្ញាថ្មីនេះមានភាពទាន់សម័យ និងធ្វើឲ្យថ្នាក់ដឹកនាំក្រុមហ៊ុនដែលទិញ Franchise ពីអាមេរិកមានមោទនភាព”។
C21 Brand បានសំរេចចេញជារូបរាងយ៉ាងឆើតឆាយ សំរាប់ឆ្នាំ២០១៩ ដែលនឹងបង្ហាញពីភាពឆ្នៃប្រឌិត ជាមួយនឹងការបង្កើតនូវនិម្មិតសញ្ញាថ្មី ហើយពួកយើងរក្សាការជឿជាក់ទៅលើភាពឆ្នៃប្រឌិត ចក្ខុវិស័យរបស់យើងគឺ៖ ក្រុមហ៊ុនអចលនទ្រព្យ C21 Brand ក្នុងអាយុកាល៤៧ឆ្នាំនេះ គឺជាលើកដំបូងបង្អស់ហើយដែលពួកយើង និង ប្តូរគ្រប់យ៉ាងទាំងអស់។
Our Value គុណតម្លៃស្នូល គឺមានសុបិនធំតែត្រូវដើរអោយលឿនមានន័យថា គំនិតធំៗ តែងតែកកើតឡើងដោយពួកយើងហ៊ានប្រឈមនឹងបញ្ហា ហើយហ៊ានសួរខ្លួនឯងថា “ថាតើពួកយើងអាចធ្វើអោយមានផលប៉ះពាល់ដ៏ធំៗអ្វីខ្លះ។
ជាមួយគ្នានេះដែរ គុណតម្លៃស្នូលរបស់់យើងគឺផ្តល់អោយ121% ដោយមិនគ្រាន់តែអោយ100%ទេ តែពួកយើងនឹងផ្តល់ឲ្យនូវការខិតខំប្រឹងប្រែង បន្ថែមលើសពីការរំពឹងទុក។ ការរំលេចចេញជារូបរាងរបស់យើងមានពណ៌៥ជាចំបង ជាមួយនឹងនិម្មិតសញ្ញាថ្មីនេះ ត្រូវបានអ្នកឌីសាញពោរពេញដោយគំនិតច្នៃប្រឌិត និងការបង្កើតថ្មីបានបញ្ចូលព៌ណសំខាន់ៗចំនួន៥ នៅលើ Logo ថ្មីដ៏ឆើតឆាយនេះ។
ជាមួយគ្នានេះ ក្រុមហ៊ុន Century21 នៅសហរដ្ឋអាមេរិកនៅតែរក្សាអាវព៌ណមាសដដែល ដោយសារព៌ណរបស់អាវនេះ ត្រូវបានគេទទួលស្គាល់ និងជាតម្លៃអត្តសញ្ញាណមួយ ដែលមានការទទួលស្គាល់ជាសាកល ព្រោះពេលពអតិថិជនឃើញអាវព៌ណមាស ពួកគេស្គាល់អត្តសញ្ញាណរបស់យើង ជាក្រុមហ៊ុន Century21។
ជាមួយគ្នានេះ លោកគុយ វ៉ាតប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Century21 Cambodia បានមានប្រសាសន៍ ដោយបានសម្តែងការកោតសរសើរក្រុមហ៊ុនជាសមាជិក Century21 Family ដែលបានខិតខំប្រឹងប្រែងរហូតទទួលបានលទ្ឋផលត្រចះត្រចង់ ក្នុងការផ្តល់សេវាកម្មរបស់ខ្លួន។
លោកបន្តថា ការចូលរួមរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន ជាសមាជិកនៃ Century21 Family នៅអាមេរិក និងបណ្តាប្រទេសដទៃទៀត បានធ្វើឲ្យពួកគេមានភាពរីកចម្រើន ទទួលបានចំណេះដឹងថ្មីៗ ដែលនេះប្រៀបដូចជាការលឺគេនិយាយ១០០ដង មិនបានស្មើនឹងចូលរៀនឬបានឃើញម្តង។ ជាមួយនឹងនិម្មិតសញ្ញាថ្មី ដែល Century21 នៅសហរដ្ឋអាមេរិកចំណាយទឹកប្រាក់អស់ប្រមាណ២លានដុល្លារអាមេរិក។
ជាមួយនឹងការនាំមកយកម៉ាកយីហោ Century21 Cambodia ដោយក្រុមហ៊ុន VTRUST GROUP កាលពីឆ្នាំ២០១៣ ក្រុមហ៊ុននេះបាន និងកំពុងធ្វើឲ្យទីផ្សារកាន់តែទទួលបានទំនុកចិត្តពីអ្នកវិនិយោគជាតិ អន្តរជាតិ និងប្រជាពលរដ្ឋកម្ពុជា ដែលកំពុងមានការយល់ដឹងកាន់់តែប្រសើរបានងាកមកប្រើប្រាស់សេវាកម្ម មានលក្ខណៈជាកញ្ចប់របស់សមាជិកនៃក្រុមហ៊ុន Century21 Cambodia។

លោកស្រី Grace Rachny Fong នាយិកាក្រុមហ៊ុន Century21 Cambodia បានមានប្រសាសន៍ថា“កាលពីមុនគេអត់សូវស្គាល់យើង យើងស្គាល់គេ ហើយទង់ជាតិយើងក៏គេអត់សូវស្គាល់ដែរ ប៉ុន្តែរាល់ថ្ងៃនេះគេមិនត្រឹមតែស្គាល់ទេ គេចង់មករកយើងបន្ថែមទៀត ដោយសារមានឪកាស”។ លោកស្រីបន្តថា “ហេតុនេះហើយបានជាលោកគុយ វ៉ាត ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Century21 Cambodia បានសម្រេចិត្តយកវាមកជានិមិត្តសញ្ញា ឬជាប្រេនមួយដែលមានទំនុកចិត្តនៅក្នុងទីផ្សារ”៕