ដោយៈ ម៉ាណា
ភ្នំពេញៈ អ្នកជំនាញ និងវិភាគទីផ្សារបានលើកឡើងដោយបង្ហាញពីកង្វល់ទាក់ទងនឹងការកើនឡើង ភ្នាក់ងារអចលនវត្ថុគ្មានអាជ្ញាប័ណ្ណ ដែលបានកើនឡោះងដូចពពុះសាប៊ូ។
អគ្គនាយកក្រុមហ៊ុនAdvance Real Estateលោកប៉ូ អ៊ាវគង់បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ការកើនឡើងនៃភ្នាក់ងារអចលនទ្រព្យ គ្មានអាជ្ញាប័ណ្ណបានរីករាលដាលកាន់តែច្រើន ដែលធ្វើឲ្យទីផ្សារជូបការលំបាក លើការប្រកួតប្រជែង និងភាពមិនច្បាស់លាស់របស់ទីផ្សារ។
លោកបញ្ជាក់ថា “នៅក្នុងស្ថានភាពបែបនេះ យើងមិនអាចព្យាករណ៍ពីស្ថានភាពទីផ្សារបានជាក់លាក់នោះទេ ដោយសារអត្រាទិញ លក់ជួបការលំបាកក្នុងការប្រមូលទិន្នន័យ”។ លោកបន្ថែមថា “ទោះបីជាទីផ្សារមានសភាពយឺតយ៉ាវបន្តិចក្តី ប៉ុន្តែនៅក្នុងទីផ្សារយើងសង្កេតឃើញភ្នាក់ងារគ្មានអាជ្ញាប័ណ្ណបានកើនដូចពពុះសាប៊ូ”។
លោកប៉ូ អ៊ាវគង់បានបញ្ជាក់ថា ស្ថានភាពទីផ្សារបែបនេះ បានធ្វើឲ្យការប្រកួតប្រជែងគ្មានយុត្តិធ៌ម និងជួបការលំបាកខ្លាំង ដោយយើងជាក្រុមហ៊ុនមានអាជ្ញាប័ណ្ណត្រឹមត្រូវ ត្រូវបង់ពន្ធជូនរដ្ឋ ប៉ុន្តែអ្នកគ្មានអាជ្ញាប័ណ្ណពួកគេមិនចាំបាច់បង់ពន្ធនោះទេ”៕







