លោក គុយ វ៉ាត ថ្លែងក្នុងកម្មវិធី Century21 Family បានទទួលពានរង្វាន់ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក នៅសហរដ្ឋអាមេរិក។ រូបថត៖ សហការី
ដោយៈ រ៉ាណេត
ភ្នំពេញៈ ស្របពេលដែលវិស័យអចលនទ្រព្យ កំពុងតែមានសន្ទុះខ្លាំងទៅលើការអភិវឌ្ឍ ពេលនេះកម្ពុជាត្រូវបានអ្នកជំនាញបញ្ជាក់ថា គឺជាប្រទេសមួយដែលកំពុងដើរតួយ៉ាងសំខាន់ និងសកម្មក្នុងចំណោមបណ្តានានា ក្នុងតំបន់អាស៊ានលើការពង្រីកសក្តានុពលលើវិស័យនេះ។
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Century21 Cambodia និងជាអគ្គនាយកក្រុមហ៊ុន V Trust Group លោក គុយ វ៉ាត បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២ មិថុនាកន្លងមកថា “វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាពេលនេះ គឺមានការរីកចម្រើនឥឥតឈប់ឈរ ហើយកម្ពុជាបាននឹងកំពុងដើរតួយ៉ាងសំខាន់ ក្នុងនាមជាមួយប្រទេសនៅក្នុងតំបន់អាស៊ាន ដើម្បីធ្វើការពង្រីកទីផ្សារឱ្យកាន់តែមានសក្តានុពល។
-->
ការថ្លែងបែបនេះត្រូវបានធ្វើឡើងនៅក្នុងពិធីប្រកាសកែច្នៃ និងរចនាបែបថ្មីនូវ Logo របស់ខ្លួន និងអបអរសាទរមហាគ្រួសារ Century21 Cambodia Family ចំនួន៨ ក្នុងចំណោមក្រុមហ៊ុនចំនួន២២ បានទទួលពានរង្វាន់លំដាប់កំពូលនៅលើពិភពលោកពីក្រុមហ៊ុនមេ Century21 ប្រចាំសហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩។
លោកបន្តទៀតថា“ ស្ថិតនៅក្នុងបរិបថនៃភាពរីកចម្រើន លើវិស័យអចលនទ្រព្យនាពេលនេះ ក្នុងនាមជាក្រុមហ៊ុនដែលកំពុងតែប្រតិបត្តិការ ដើម្បីទទួលបានផលប្រយោជន៍ត្រូវតែបន្តនូវកិច្ចសហការគ្នា ដើម្បីលើកស្ទួយ និងជំរុញវិស័យមួយនេះឱ្យកាន់តែខ្លាំងក្លាដើម្បីអាចស្រូបទាញបណ្តាក្រុមហ៊ុនធំៗ ក៏ដូចជាអ្នកវិនិយោគអន្តរជាតិចូលមកកាន់កម្ពុជាបន្ថែមទៀត”។
ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Advance Real Estate លោក ប៉ូ អ៊ាវគង់ បានមានប្រសាសន៍កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩នេះថា លោកគាំទ្រទៅលើការលើកឡើងខាងលើនេះទាំងស្រុង។ លោកបានមានប្រសាសន៍បន្ថែមទៀតថា កម្ពុជាគឺជាប្រទេសមួយដែលមានកត្តាភូមិសាស្ត្រល្អប្រសើរ ជាងបណ្តាប្រទេសមួយចំនួនទៀតក្នុងតំបន់ លើការទំនាក់ទំនងផ្សេងៗ។
លោកបានបន្តទៀតថា “ក្រៅពីវិស័យអចលនទ្រព្យ កម្ពុជានៅភាពល្អប្រសើរជាច្រើន ក្នុងចូលរួមចំណែកផ្សារភ្ជាប់លើកិច្ចទំនាក់ទំនងការទូតផ្សេងៗ ដើម្បីជំរុញដល់កំណើនសេដ្ឋកិច្ច រវាងបណ្តាប្រទេសដែលស្ថិត នៅក្នុងតំបន់អាស៊ានទៅកាន់បណ្តាប្រទេសជឿនលឿន ដែលជាមហាអំណាចសេដ្ឋកិច្ចដូចជាប្រទេសចិនជាដើម”៕
ដូចមិនមានឃើញបរទេសណានិយាយផង ឃើញតែមតិខ្មែរខ្លួនឯងលើកជើងខ្លួនឯងសោះ។ ឯងស្មានតែបរទេសណានិយាយ ខំតែអាន