ដោយៈ ចំណាន
ភ្នំពេញៈ ក្រុមហ៊ុន Royal Group នឹងនាំយកសណ្ឋាគារRitz Carlton លំដាប់ផ្កាយ៦មកកាន់រាជធានីភ្នំពេញ នាឆ្នាំ២០៣១ខាងមុខនេះ។
យោងតាមការប្រកាសរបស់អ្នកឧកញ៉ាគិត ម៉េង ប្រធានអគ្គនាយកប្រតិបត្តិក្រុមហ៊ុនRoyal Groupក្នុងវេទិកាមួយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា គម្រោងនេះនឹងមិនបញ្ចប់ការសាងសង់ នៅក្នុងដំណាក់កាលវិស័យទេសចរណ៍បែបនេះទេ ប៉ុន្តែយើងសម្លឹងទៅកាន់អនាគត ដែលវិស័យនេះជាមាសបៃតងរបស់កម្ពុជា។
សណ្ឋាគារនេះ នឹងស្ថិតនៅលើអាគារកម្ពស់៦០ជាន់ ស្ថិតនៅលើមហាវិថីនរោត្តម ដែលបច្ចុប្បន្នគម្រោងនេះបានបញ្ចប់គ្រឹះរួចហើយ។
អាគារនេះនឹងរួមបញ្ចួលនូវសណ្ឋាគារ ការិយាល័យធ្វើការ និងលំនៅដ្ឋានប្រណីតលំដាប់ខ្ពស់ មិនធ្លាប់មាននៅរាជធានីភ្នំពេញ។
អ្នកឧកញ៉ាគិត ម៉េងបានឲ្យដឹងបន្តថា អាគារសណ្ឋាគារនេះ នឹងមានបន្ទប់សរុបចំនួន១៥២ និងមានសាលប្រជុំ សាលសន្និសីទលំដាប់ខ្ពស់នៅរាជធានីភ្នំពេញ។
នៅរាជធានីភ្នំពេញបច្ចុប្បន្នមានសណ្ឋាគារលំដាប់ផ្កាយ៥ លំដាប់អន្តរជាតិជាច្រើន ដែលផ្តល់ឲ្យរាជធានីនេះ ក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងវិស័យបដិសណ្ឋារកិច្ចកម្រិតថ្មីមួយនៅក្នុងតំបន់៕







