សេវាកម្មចិន
ដោយ វុត្ថា
ចិនៈ មន្ត្រីជាន់ខ្ពស់របស់ចិនបានឲ្យដឹងថា ពាណិជ្ជកម្មផ្នែកសេវាកម្មរបស់ប្រទេសចិន នឹងបន្តរីកចម្រើនបន្ថែមទៀត ដោយសារប្រទេសចិមានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ។
លោក Ma Jiantang លេខាធិការនៃក្រុមអ្នកដឹកនាំរបស់គណបក្សកុម្មុយនិស្តចិនបានថ្លែងនៅឯពិព័រណ៍អន្តរជាតិចិនផ្នែកសេវាកម្មឆ្នាំ២០១៩ កាលពីពេលថ្មីៗនេះបានឲ្យដឹងថា នៅឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មនាំចូល និងនាំចេញពាណិជ្ជកម្មដែលពឹងផ្អែកលើចំណេះដឹងបានកើនឡើង២០,៧ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំខ្ពសជាងកំណើនពាណិជ្ជកម្មសេវាកម្មទាំងមូលរបស់ប្រទេសចិន។
-->
លោកបន្តថា “ការបែងចែកនៃពាណិជ្ជកម្ម ដែលពឹងផ្អែកលើចំណេះដឹងនៅក្នុងពាណិជ្ជកម្មសេវាកម្មសរុប របស់ប្រទេសបានកើនឡើង២,៥ភាគរយ ធៀបនឹងឆ្នាំមុន ខណៈពេលដែលសមាមាត្រ នៃការបម្រើសេវាកម្មបែបប្រពៃណី រួមទាំងវិស័យទេសចរណ៍ ការដឹកជញ្ជូន និងសំណង់បានកើនឡើង២,២ ភាគរយ”។
លោកបន្តថា ការអភិវឌ្ឍនាពេលអនាគត នៃពាណិជ្ជកម្មសេវាកម្មរបស់ចិននឹងត្រូវពឹងផ្អែកលើការបើកចំហឧស្សាហកម្ម។
លោកបានបន្ថែមថា ប្រទេសចិន នឹងផ្តល់ការធានាស្ថាប័នដល់ឧស្សាហកម្មសេវាកម្ម និងបំពេញតួនាទីយ៉ាងពេញទំហឹងចំពោះតួនាទីរបស់ទីផ្សារ ខណៈពេលដែលមានសារៈសំខាន់កាន់តែច្រើន ចំពោះការអនុវត្តការបង្កើតថ្មី និងការការពារកម្មសិទ្ធិបញ្ញា។
កាលពីឆ្នាំមុនពាណិជ្ជកម្មក្រៅប្រទេសរបស់ចិន បានកើនលើសពី៥ពាន់ពាន់លានយន់ ដែលស្មើនឹង ៧២៥៤,៧២ ពាន់លានដុល្លារពោលគឺកើនឡើង ១១,៥%៕