ដំណាក់កាល៣ចន្លោះឆ្នាំ២០២៧ ២០៣០ ដែលវិស័័យអចលនទ្រព្យនឹងមានភាពប្រែប្រូល និងបត់បែន

ចែករំលែក

​ដោយៈ គង់ សូរិយា

​ភ្នំពេញៈ អ្នកជំនាញបានមើលឃើញ ពីដំណាក់កាល ដែលអាចកើតមានចំនួន៣ ដូចខាងក្រោមគឺទី១ ឆ្នាំ២០២៧៖ ភាពនឹងនរ និងការងើបឡើងវិញជាលក្ខណៈជ្រើសរើស (មិនមែនជាការរីកចម្រើនខ្លាំងក្លាគ្រប់វិស័យនោះទេ)។

ទី២ ឆ្នាំ២០២៨៖ ឱកាសកាន់តែប្រសើរ ប្រសិនបើលក្ខខណ្ឌឥណទាន ការងារ និងទំនុកចិត្តរបស់អ្នកវិនិយោគ មានភាពល្អប្រសើរឡើង។

ទី៣ ចន្លោះឆ្នាំ ២០២៩–២០៣០៖ សក្តានុពលសម្រាប់ការរីកចម្រើនកាន់តែខ្លាំង ជាពិសេសនៅក្នុងវិស័យអចលនទ្រព្យឧស្សាហកម្ម លំនៅឋានដែលមានតម្លៃសមរម្យ និងតាមបណ្តោយច្រករបៀងទីក្រុងដែលមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ល្អ។

ទាំងនេះគឺជាសេណារីយ៉ូយុទ្ធសាស្ត្រ មិនមែនជាការព្យាករណ៍ដែលមានការធានានោះទេ។

ទោះជាយ៉ាងណា មានការវាយតម្លៃបច្ចុប្បន្នរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក៏បានចង្អុលបង្ហាញផងដែរ អំពីហានិភ័យធំៗដែលអាចធ្វើឱ្យស្ថានភាពកាន់តែយ៉ាប់យ៉ឺន។

កម្ពុជាមិនត្រូវការការកើនឡើងនៃតម្លៃអចលនទ្រព្យដែលផ្អែកលើការរំពឹងទុកហួសហេតុ (speculative boom)នោះទេ។ អ្វីដែលកម្ពុជាត្រូវការ គឺវិស័យអចលនទ្រព្យដែលមានសុខភាពល្អ ដែលអាចបង្កើតការងារ គាំទ្រដល់អាជីវកម្មនានា ផ្តល់លំនៅឋានក្នុងតម្លៃសមរម្យ និងទាក់ទាញទុនវិនិយោគរយៈពេលវែង៕

 


ចែករំលែក