ដោយៈ ចំណាន
ភ្នំពេញៈ វិស័យអចលនទ្រព្យនៅកម្ពុជាបច្ចុប្បន្ន គឺស័ក្តិសមជាងសម្រាប់ការវិនិយោគរយៈពេលមធ្យម និងរយៈពេលវែង ដែលមានចន្លោះពេលពី៣ ទៅ៧ ឆ្នាំ។
ការវិនិយោគនាពេលនេះ គឺត្រួវមានការជ្រើសរើសយ៉ាងហ្មត់ចត់ ជាជាងការវិនិយោគ បែបស្វែងរកប្រាក់ចំណេញរហ័ស ក្នុងរយៈពេលខ្លី (៦–១៨ ខែ)។
អ្នកជំនាញនៅតែមានសុទិដ្ឋិនិយមថា អចលនទ្រព្យនៅកម្ពុជានៅមានឱកាសល្អៗ ក្នុងការរកប្រាក់ចំណេញ ជាពិសេសលើវិស័យដីធ្លី លំនៅឋានដែលមានតម្លៃសមរម្យ អចលនទ្រព្យសម្រាប់ជួល និងទីតាំងនានាដែលមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។
ទោះជាយ៉ាងណាក៏ដោយ អ្នកវិនិយោគចាំបាច់ត្រូវមានការជ្រើសរើសឱ្យបានច្បាស់លាស់បំផុត។ ការទិញអចលនទ្រព្យមិនត្រឹមត្រូវ ឬទិញក្នុងតម្លៃមិនសមស្រប អាចធ្វើឱ្យដើមទុនរបស់អ្នកត្រូវជាប់គាំងអស់រយៈពេលជាច្រើនឆ្នាំ។
សំណួរដ៏សំខាន់នៅពេលនេះ មិនមែនគ្រាន់តែថាតើវិស័យអចលនទ្រព្យនៅកម្ពុជា នឹងងើបឡើងវិញឬអត់នោះទេ ប៉ុន្តែគឺថាតើប្រភេទអចលនទ្រព្យមួយណា ទីតាំងណា និងរយៈពេលវិនិយោគប៉ុន្មាន ទើបអាចផ្តល់ផលចំណេញបានល្អបំផុត។
អ្វីដែលទិន្នន័យទីផ្សារចុងក្រោយ បានបង្ហាញឱ្យឃើញភស្តុតាងដែលមានគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៦ មានសញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ចក្នុងរយៈពេលវែង ប៉ុន្តែទីផ្សារអចលនទ្រព្យនៅតែប្រឈមមុខនឹងបញ្ហាប្រឈមធ្ងន់ធ្ងរមួយចំនួន។

ក្រុមហ៊ុនKnight Frank បានបង្ហាញពីចំណុចសំខាន់ៗនៃវិស័យអចលនទ្រព្យនៅកម្ពុជា ឆមាសទី១ ឆ្នាំ២០២៦ (H1 2026) ដែលបានចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។
APS Cambodia – ស្ថានភាពទីផ្សារត្រីមាសទី៣ ឆ្នាំ២០២៦ (Q3 2026)។ ស្ថានភាពទីផ្សារសម្រាប់អគារការិយាល័យ ទីតាំងលក់រាយ លំនៅឋាន និងវិស័យឧស្សាហកម្ម។ អានរបាយការណ៍ត្រីមាសទី៣។
ធនាគារពិភពលោក (World Bank) ទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចកម្ពុជា ខែតុលា ឆ្នាំ២០២៦។ គ្របដណ្តប់លើកំណើនសេដ្ឋកិច្ច ការវិនិយោគផ្ទាល់ពីបរទេស (FDI)ការនាំចេញ និងស្ថានភាពម៉ាក្រូសេដ្ឋកិច្ច។ អានទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ច។
ប្រភពព័ត៌មានទាំងនេះមានតម្លៃយ៉ាងខ្លាំង ដោយសារវាបានរួមបញ្ចូលទិន្នន័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្លូវការ ជាមួយនឹងការស្រាវជ្រាវទីផ្សារអចលនទ្រព្យពីវិស័យឯកជន។
អ្នកជំនាញបានផ្តល់យោបល់ថា មិនចាំបាច់រង់ចាំរហូតដល់គ្រប់ផ្នែកទាំងអស់ នៃទីផ្សារអចលនទ្រព្យកម្ពុជា ងើបឡើងវិញទាំងស្រុង ទើបចាប់ផ្តើមពិចារណាលើការវិនិយោគនោះទេ។ ប៉ុន្តែ មិនគួរសម្រេចចិត្តទិញគ្រាន់តែដោយសារតែតម្លៃបានធ្លាក់ចុះនោះដែរ។
អ្វីដែលអ្នកជំណាញផ្តោតលើអាទិភាពសំខាន់ៗចំនួនបីចំណុចដូចជា ឆ្នាំ ២០២៧–២០២៨៖ ស្វែងរកអចលនទ្រព្យដែលសាងសង់រួចរាល់ហើយ ប៉ុន្តែមានតម្លៃទាបជាងទីផ្សារ (discounted) និងមានតម្រូវការជាក់ស្តែងសម្រាប់ការជួល ឬការស្នាក់នៅ។
ឆ្នាំ២០២៨–២០៣០៖ ផ្តោតលើតំបន់ដែលមានកំណើនក្នុងទីក្រុង (urban growth corridors) ការអភិវឌ្ឍផ្នែកឧស្សាហកម្ម និងភស្តុភារកម្ម (logistics)ព្រមទាំងលំនៅឋានដែលមានតម្លៃសមរម្យ។
ចាប់ពីឆ្នាំ ២០៣០ តទៅ៖ ពិចារណាលើឱកាសអភិវឌ្ឍន៍នៅក្នុងទីតាំងនានា ដែលមានកំណើនប្រជាជន ការងារ ហេដ្ឋារចនាសម្ព័ន្ធ និងកម្លាំងទិញ កើនឡើងស្របគ្នា។
ចំណុចប្រុងប្រយ័ត្នដ៏សំខាន់មួយ គឺអ្នកវិនិយោគត្រូវរក្សាទុកសាច់ប្រាក់បម្រុងឱ្យបានគ្រប់គ្រាន់ ជៀសវាងការខ្ចីប្រាក់ច្រើនហួសហេតុ ហើយត្រូវផ្ទៀងផ្ទាត់ ឱ្យបានច្បាស់លាស់អំពីប័ណ្ណកម្មសិទ្ធិ ការកំណត់តំបន់ (zoning) អាជ្ញាប័ណ្ណសាងសង់ និងបំណុល ឬកាតព្វកិច្ចផ្សេងៗ ដែលនៅសេសសល់របស់គម្រោង មុននឹងសម្រេចចិត្តទិញ៕







