សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន
ដោយ ម៉ាណេត
ភ្នំពេញ៖ សង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិនបានកើតឡើងកាលពីខែឧសភាចាប់ផ្តើមធ្វើឲ្យមានការប៉ះពាល់ដល់ម្ចាស់ជំនួញនៅទីក្រុងចិន ឬ Chinatown នៅអាមេរិក ដោយលោកដូណាល់ត្រាំបានបង្កើនពន្ធលើទំនិញចិនដែលមានទំហំគិតជាទឹកប្រាក់ ២០០ ពាន់លានដុល្លារដែលស្មើនឹងការតម្លើងពន្ធដល់២៥ភាគរយ។
ក្រុមហ៊ុន Pearl River Mart បានដំណើរការអាជីវកម្មអស់រយៈពេល ៤៨ ឆ្នាំមកហើយ។ វាជាហាងទំនិញសម្រាប់អ្នកញូវយ៉កដែលកំពុងស្វែងរកទំនិញដែលមានតំលៃសមរម្យពីអាស៊ី។ ប៉ុន្តែតម្លៃទំនិញទាំងនេះនឹងមាត្រូវបានតម្លើងថ្លៃ ខណៈ៧០ ភាគរយនៃអ្វីដែលហាងលក់នេះត្រូវបានផលិតនៅក្នុងប្រទេសចិន – រួមទាំងស្បែកជើងទាំងនេះដែលក់ដាច់ធំបំផុត។
លោកស្រី Ching Yeh Chen ស្ថាបនិកក្រុមហ៊ុន Pearl River Mart បាននិយាយថា “ការដឹកជញ្ជូនលើកក្រោយដែលខ្ញុំរំពឹងទុកប្រហែលបីសប្តាហ៍នឹងត្រូវប៉ះពាល់”។
-->
លោកស្រីបានថ្លែងថា “ដូច្នេះវាមាន ៥៥ ភាគរយនៃតម្លៃទំនិញត្រូវបង់ទៅនាយកដ្ឋានរតនាគារ”។ស្បែកជើងត្រូវបានផលិតពីវត្ថុធាតុដើម (polyvinyl chloride) ឬ PVC គឺស្ថិតនៅលើបញ្ជីពន្ធផងដែរ។
យោងតាមឈ្មួញកណ្តាលរបស់លោកស្រី ភាគច្រើននៃអ្វីដែលលោកស្រីលក់នឹងត្រូវបង់ពន្ធបន្ថែម។ឥលូវនេះស្បែកជើងលក់រាយក្នុងតម្លៃ ១៦ ដុល្លា ប៉ុន្តែលោកស្រី Chen បាននិយាយថា តម្លៃនេះនឹងត្រូវកើនឡើងដល់ ២០ ដុល្លាដោយសារតម្លៃពន្ធបន្ថែម។ ឆ័ត្រដែលលក់ក្នុងតម្លៃ ៧ ដុល្លារកាលពីឆ្នាំមុនឥឡូវនេះមានតម្លៃ ១០ ដុល្លារ។
លោកស្រី បន្តថា “ដូច្នេះនៅពេលដែលលោក ត្រាំ និយាយថា ចិននឹងចំណាយប្រាក់សម្រាប់តម្លៃពន្ធបន្ថែមនេះ។ ទេ! វាជារឿងខុសឆ្គង។ តាមពិតទៅវាហាក់ដូចជាអ្នកនាំចូលនឹងបង់ប្រាក់ ប៉ុន្តែនៅទីបញ្ចប់តើអ្នកណានឹងបង់គឺអតិថិជន”។
ហាងលក់ទំនិញនៅទីក្រុងចិន ឬ Chinatown នៅទូទាំងអាមេរិកទំនងជាត្រូវតម្លើងថ្លៃឆាប់ៗនេះប្រសិនបើពួកគេមិនទាន់រួចផុតពីការកើនឡើងពន្ធគយ។ ប៉ុន្តែអ្នកជំនាញនាំចូលបាននិយាយថា ពន្ធគយមិនមែនជាបញ្ហាប្រឈមធំបំផុតរបស់ពួកគេនាពេលនេះទេ។
សង្គ្រាមពាណិជ្ជកម្មគួរតែមានការពន្យារពេល។លោក John Duffield ជាឈ្មួញរត់ពន្ធគយរបស់លោកស្រី Chen ដែលបានបម្រើសេវាកម្មអស់រយៈពេលប្រហែល ៤០ ឆ្នាំមកហើយបាននិយាយថា “ពួកគេកំពុងទទួលបានការគាំទ្រនាពេល ឥឡូវនេះ។
យើងរងចាំការដឹកជញ្ជូនទំនិញទីនោះ (ចិន) អស់រយៈពេលជាច្រើនសប្ដាហ៍ហើយ ថ្លៃនៃការស្តុកទុកនឹងត្រូវរ៉ាប់រងដោយអ្នកនាំចូល។ លោកបាននិយាយថា ការដឹកជញ្ជូនទំនិញពីប្រទេសចិនត្រូវបានគេពិនិត្យពិច័យយ៉ាងហ្មត់ចត់នៅថ្ងៃនេះជាងកាលពី ២ ឆ្នាំមុនដែលបណ្តាលឲ្យមានការពន្យារពេល។
លោកបានបន្ថែមថា “ការពន្យាពេលនេះអាចជាកត្តាសំខាន់នៃការចំណាយសរុបជាជាងការតម្លើងពន្ធ ២៥ ភាគរយ។ ម្ចាស់ហាងទំនិញនៅទីក្រុងចិន ឬ Chinatown មិនទាន់មានការភ័យខ្លាចនៅឡើយទេ ប៉ុន្តែពួកគេត្រូវធ្វើការទិញទំនិញពីប្រទេសផ្សេងៗ ទៀតដូចជាវៀតណាម និងកម្ពុជាដែលមានតម្លៃទាប”៕