ក្រុមហ៊ុន Baowu Steel Group Corp
ដោយ Donald Lee
ភ្នំពេញ: បន្ទាប់ពីមានគម្រោងវិនិយោគនៅប្រទេសកម្ពុជា និងការច្របាច់បញ្ចូលគ្នាជាមួយគូប្រជែងខ្លួនដែលមានមូលដ្ឋាននៅចិន ក្រុមហ៊ុនផលិតដែកថែបធំជាងគេបំផុតរបស់ចិននឹងក្លាយជាក្រុមហ៊ុនផលិតដែកថែបធំបំផុត នៅលើពិភពលោកក្នុងរយៈពេលពីរទៅបីឆ្នាំខាងមុខ។
យោងតាមឯកសារផ្សារហ៊ុននៅសៀងហៃ ដែលបានចេញផ្សាយកាលពីម្សិលមិញបានឲ្យដឹងថា ក្រុមហ៊ុន Baowu Steel Group Corp ដែលជាក្រុមហ៊ុនផលិតដែកថែបធំជាងគេរបស់ចិននឹងទិញភាគហ៊ុនភាគច្រើន ពីក្រុមហ៊ុន Magang Steel ក្នុងប្រទេសចិនដើម្បីបង្កើនការប្រកួតប្រជែងជាអន្តរជាតិ។
-->
ក្រុមអ្នកវិភាគនៅក្រុមហ៊ុន S & P Global បានព្យាករណ៍ថា ការទិញយកនេះរួមជាមួយផែនការពង្រីក នៅក្នុងប្រទេសកម្ពុជាអាចមើលឃើញថា ក្រុមហ៊ុននេះនឹងក្លាយជាអ្នកផលិតដែកថែបធំបំផុតនៅលើពិភពលោកក្នុងរយៈពេលពីរទៅបីឆ្នាំខាងមុខនេះ។
បច្ចុប្បន្នក្រុមហ៊ុន Baowu កំពុងវិភាគផែនការស្តីពី ការផ្លាស់ប្តូរទីតាំងវិនិយោគខ្លួន និងម៉ាស៊ីនបម្លែងពីរ ដើម្បីកែច្នៃដែកទៅជាដែកថែបទៅប្រទេសកម្ពុជា។ ការផ្លាស់ប្តូរទីតាំងនឹងក្លាយជាភស្តុភារដ៏ធំមួយ។ គ្រឿងបរិក្ខារនឹងត្រូវបានដឹកជញ្ជូនចេញពីរោងចក្របិទទ្វារមួយនៅតំបន់ អាកសូ (Aksu) ភាគខាងជើងឆៀងខាងលិចប្រទេសចិនដែលមានចំងាយ ២,៤៨០ ម៉ាយ (miles) ពីភ្នំពេញ។
ផែនការច្របាច់បញ្ចូលគ្នា និងពង្រីកនេះត្រូវបានគេរំពឹងថា នឹងបង្កើនការផលិតដែកថែបរបស់ក្រុមហ៊ុន Baowuដល់៩០លានតោនពោល គឺស្ថិតនៅក្រោមក្រុមហ៊ុន ArcelorMittal ដែលផលិតបាន៩២,៥ លានតោនកាលពីឆ្នាំមុន៕