ដោយ រតនៈ
ភ្នំពេញៈ ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ដែលនាំមកជូនលោកអ្នកដោយបុរី ប៉េង ហួត នឹងប្រារព្ធឡើងក្នុងគម្រោងបុរី ប៉េង ហួត ដឹស្តាផ្លាទីនីម (បឹងស្នោ) ចំងាយត្រឹមតែ៥នាទី ប៉ុណ្ណោះពីស្ពានព្រះមុនីវង្ស(ច្បារអំពៅ) ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៨:០០ នាទីព្រឹក ដល់ម៉ោង៨:០០ នាទីយប់។
ព្រឹត្តិការណ៍ខាងលើនេះ បើកជូនសាធារណជន ចូលរួមដោយសេរី ហើយលោកអ្នកដែលវត្តមានចូលរួម នឹងមានឱកាសឈ្នះរង្វាន់តារាសំណាងទី១ ក្នងចំណោមតារាសំណាងទាំង៥ យ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសរង្វាន់ធំទូរសព្ទដៃ iPhone XS Max រហូតដល់៩គ្រឿងថែមទៀតផង។
តារាសំណាង៤ផ្សេងទៀត នឹងបង្ហាញខ្លួនជាបន្តបន្ទាប់ទៀត ក្នុងថ្ងៃព្រឹត្តិការណ៍ដ៏អស្ចារ្យ នេះផ្ទាល់តែម្តង សូមរង់ចាំតាមដាននូវតារាសំណាងទាំង៤ ទាំងអស់គ្នា។
សំរាប់ក្រុមគ្រួសារដែលមានបុត្រធីតា កម្មវិធីយើងខ្ញុំ មានរៀបចំជូននូវកន្លែងក្មេងលេង យ៉ាងសប្បាយរីករាយ ក្នុងកម្មវិធីដែលពោរពេញ ទៅដោយសួនបែបធម្មជាតិបៃតងនេះ។
កុំភ្លេចមកចូលរួមណា រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ អាចក្លាយជារបស់លោកអ្នក!។បុរី ប៉េង ហួត ធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ!៕









