ព្រឹត្តិការណ៍ដ៏អស្ចារ្យ "រស់នៅជាមួយឧត្តមភាពបែបធម្មជាតិ" ពី បុរី ប៉េង ហួត
ដោយ រតនៈ
ភ្នំពេញ៖ ព្រឹត្តិការណ៍ដ៏អស្ចារ្យ “រស់នៅជាមួយឧត្តមភាពបែបធម្មជាតិ” ពី បុរី ប៉េង ហួត ដែលនឹងប្រារព្ធឡើងនៅទីតាំង ទល់មុខផ្ទះគំរូវីឡា King A ក្នុងគម្រោង បុរី ប៉េង ហួត ដឹ ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ចំងាយត្រឹមតែ៥នាទី ប៉ុណ្ណោះពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ) ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៨:០០ នាទីព្រឹក ដល់ម៉ោង៨:០០ នាទីយប់។
ព្រឹត្តិការណ៍ខាងលើនេះ បើកជូនសាធារណជន ចូលរួមដោយសេរី ហើយលោកអ្នកដែលមាន វត្តមានក្នុងកម្មវិធីនេះ នឹងមានឱកាសឈ្នះតារាសំណាងទី១ រង្វាន់ធំ ទូរសព្ទដៃ iPhone XS Max រហូតដល់៩គ្រឿង និងរង្វាន់ជាច្រើនទៀត យ៉ាងច្រើនសន្ធឹកសន្ធាប់។
-->
ក្នុងព្រឹត្តិការណ៍ដ៏ពិសេសនេះផងដែរ អតិថិជនគ្រាន់តែជាវផ្ទះពីគម្រោងដឹស្តា មេរាហ្កាដិន រឺ គម្រោងណាមួយរបស់បុរី ប៉េង ហួត នឹងអាចឈ្នះតារាសំណាងទី២ យូនីត ខុនដូ ដ៏ទំនើបទាន់សម័យ ព្រមទាំងបំពាក់គ្រឿងសង្ហារិមរួចជាស្រេច និងស្ថិតនៅក្នុងតំបន់ប្រជុំជន ថែមទៀតផង។ នេះជាការផ្តល់ជូនដ៏អស្ចារ្យដែលលោកអ្នក នឹកស្មានមិនដល់ ហើយលោកអ្នកនឹងអាចទទួលបាននៅ តារាសំណាង៣ផ្សេងទៀត នៅក្នុងព្រឹត្តការណ៍នេះផងដែរ។
សូមរួសរាន់ឡើងការផ្តល់ជូនពិសេសនេះ មានកំណត់ត្រឹមតែ៣ថ្ងៃតែប៉ុណ្ណោះ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ។ ស្របពេលជាមួយគ្នាផងដែរ លោកអ្នកនឹងទទួលបានសេវាកម្មប្រាក់កម្ចី លំនៅឋានពីធនាគារ ជាច្រើនជម្រើសជាមួយនឹងអត្រាការប្រាក់ដ៏សមរម្យ ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះផ្ទាល់តែម្តង។
កុំភ្លេចមកចូលរួមទាំងអស់គ្នាណា រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ កំពុងរងចាំលោកអ្នក!។សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: sale@penghuoth.comឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuothgroup៕

