ដោយ Donald Lee
ភ្នំពេញ៖ ក្រុមហ៊ុនធំបំផុតមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង នឹងចាប់ផ្តើមយុទ្ធនាការសម្អាតទន្លេមេគង្គសម្រាប់ទិវាបរិស្ថានពិភពលោកនៅថ្ងៃនេះ។
ក្រុមហ៊ុនកូរ៉េខាងត្បូង Hanwha Group បានបង្ហាញទូកថាមពលដើរដោយពន្លឺព្រះអាទិត្យដើម្បីសម្អាតមាត់ទន្លេមេគង្គនៅខេត្តវិញឡុង (Vinh Long) ប្រទេសវៀតណាមដែលជាចំណុចចុងក្រោយនៃទន្លេ មុនពេលវាហូរចេញចូលសមុទ្រ។
ក្រុមហ៊ុន Hanwha បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កាកសំណល់ដែលមិនរំលាយចោល និងការបង្ហូរទឹកស្អុយ តាមបណ្ដោយស្ទឹងទន្លេបានប្រែក្លាយទន្លេមេគង្គទៅជាទន្លេមួយក្នុងចំណោមទន្លេទាំង១០ ដែលបំពុលបរិស្ថានបំផុតក្នុងពិភពលោក។ ការបំពុលនេះនឹងហូរចូលសមុទ្រ និងគំរាមកំហែងដល់ជីវិតសមុទ្រ”។
ក្រុមហ៊ុនបានបន្ថែមថា “ប្រទេសវៀតណាម គឺជាប្រទេសចុងក្រោយដែលឆ្លងកាត់ទន្លេមេគង្គ យុទ្ធនាការស្អាតស្អីនៅមេគង្គ មានគោលបំណងលុបបំបាត់ចោលកាកសំណល់ មុនពេលវាចូលទៅក្នុងមហាសមុទ្រនៅតាមដងទន្លេវិញឡុង”។
ក្រុមហ៊ុននេះ បានបរិច្ចាគទូកដើរដោយថាមពលពន្លឺព្រះអាទិត្យរបស់ខ្លួន សម្រាប់គំនិតផ្តួចផ្តើមសម្អាត ដែលជាកម្មវិធីមួយក្នុងចំណោមកម្មវិធីជាច្រើន ដែលបានចុះហត្ថលេខាជាផ្នែកមួយ នៃកម្មវិធីគោលដៅអភិវឌ្ឍន៍ដោយនិរន្តភាព របស់អង្គការសហប្រជាជាតិ។
ទន្លេមេគង្គឆ្លាក់កាត់ព្រំដែនប្រទេស ចិន ភូមា ឡាវ ថៃ កម្ពុជា និងប្រទេសចុងក្រោយគឺវៀតណាម៕