ដោយ វុត្ថា
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងសាងសង់សណ្ឋាគារលំដាប់ផ្កាយ ចំនួន ៤គម្រោង ដែលមានតម្លៃ ៥៣៤លានដុល្លារអាមេរិកនៅភ្នំពេញ និងខេត្តព្រះសីហនុ។
យោងតាមការចេញផ្សាយរបស់គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០១៩ នេះ ; បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនទាំង ៤នៅខាងក្រោម៖
១- “PHAT PHNOM PENH CO., LTD.” គម្រោងសាងសង់សួនទឹកកំសាន្ត ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ៥៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧១៥កន្លែង។
២- “ZHI XU INVESTMENT CO., LTD.” គម្រោងសាងសង់និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន១៩៣បន្ទប់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៦២,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៣៩កន្លែង។
៣- “ZHI XIN INVESTMENT CO., LTD.” គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៤ ចំនួន ៣២៤ បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ១១១,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤.៩៦០កន្លែង។
៤- “PRINCE TIAN XI WAN CO., LTD.” គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន ៣៩៣ បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៣០៤,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤.៨៦០កន្លែង៕