វិមានសន្តិភាព
ដោយ វុត្ថា
ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើម ពិភាក្សាលើ “សេចក្តីព្រាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ(ផ.យ.អ.ជ) ២០១៩-២០២៣”។

-->
ការរៀបចំផែនការ និងការវិនិយោគដែលមានលក្ខណៈ ទូលំទូលាយគ្រប់ជ្រុងជ្រោយ លើវិស័យដើម្បីលើកកម្ពស់មូលធន មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និង វិស័យអាទិភាពសំខាន់ៗ ដែល ជាកត្តាចម្បងសម្រាប់ព្រះរាជាណាចក្រកម្ពុជា បានវិវត្តខ្លួនពី ប្រទេសដែលខ្ទេចខ្ទាំដោយសង្គ្រាមស៊ីវិលទៅជាប្រទេសមួយ ដែលមានសក្តានុពលសេដ្ឋកិច្ច និងជាប្រទេសគោលដៅ នៃ ការវិនិយោគពីបរទេស រហូតឈានជាប្រទេសដែលមានចំណូល មធ្យមកម្រិតទាប។
សមិទ្ធផលទាំងអស់នេះ ស្ដែងចេញតាមរយៈ សហគ្រិនភាព និងការវិនិយោកឯកជន បានកើតឡើងជាបន្ដ បន្ទាប់ ដែលរួមចំណែកដល់កំណើនផ.ស.ស មធ្យមប្រចាំឆ្នាំរង្វង់៧% ក្នុងរយៈពេលវែង ដែល ផ.ស.ស សម្រាប់មនុស្សម្នាក់ បានកើនលើសពី ១៥០០ដុល្លាអាមេរិក សម្រាប់ឆ្នាំ២០១៨ ហើយ អត្រាភាពក្រីក្របានថយចុះមកកម្រិតទាបជាង១០% ក្នុង អាណត្តិនៃការអនុវត្តផ.យ.អ.ជ ២០១៤-២០១៨។
ក្នុងន័យនេះដែរ ទំហំវិនិយោគឯកជននាពេលបច្ចុប្បន្ន មាន សមាមាត្រខ្ពស់ជាងទំហំវិនិយោគសាធារណៈ។ ការអនុវត្តប្រកប ដោយជោគជ័យនូវបណ្ដាផែកការយុទ្ធសាស្រ្ដអភិវឌ្ឍជាតិ នៅក្នុងរយៈពេលជាងពីរទស្សវត្សរ៍កន្លងមកនេះបាននាំកម្ពុជាឲ្យចាកចេញពីប្រទេសនាំចូលស្បៀង ឈានឡើងទៅជាប្រទេសមួយក្នុងចំណោមប្រទេសទាំង១០ដែលបាននាំចេញអង្កទៅក្រៅប្រទេស និងក្នុងចំណោមប្រទេសទាំង១៥ ដែលបានផលិតអង្ករច្រើនជាងគេលើពិភពលោក។
សម្រាប់ការអភិវឌ្ឍប្រទេសក្នុងដំណាក់កាល ផ.យ.អ.ជ ២០១៩-២០២៣ រាជរដ្ឋាភិបាលកម្ពុជានឹងបន្ដបេ្ដជ្ញាអនុវត្ដ ការងារ ដើម្បីឈានទៅសម្រេចបាននូវវឌ្ឍនភាពថ្មីៗ បន្ថែម ទៀតក៏ដូចជា បញ្ចប់ឲ្យរួចរាល់នូវគោលនយោបាយ កម្មវិធី និងផែនការសកម្មភាព ដែលមិនទាន់បានដោះស្រាយនា អាណត្ដិកន្លងមក និងត្រៀមទប់ទល់និងកាត់បន្ថយបញ្ហា ប្រឈមទាំងឡាយនាពេលអនាគត រួមបញ្ចូលទាំងបញ្ហប្រឈម នៅក្នុងតំបន់និង ពិភពលោក និងការកាត់បន្ថយជំនួយ សម្បទានពីខាងក្រៅ។
ផែនការយុទ្ធសាស្រ្ត អភិវឌ្ឍ ជាតិ (ផ.យ.អ.ជ)២០១៩-២០២៣ នឹងមានតួនាទីយ៉ាងសំខាន់ ក្នុងការអនុវត្តគោលនយោបាយអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំណត់នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់ កាលទី៤និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា២០១៦-២០៣០៕