ចំណេះដឹង​! តើ​អ្នកជួល​អាច​ផ្ទេរសិទ្ធិ​ជួល​ឬជួល​បន្ត​ទៅ​អ្នកដទៃ​អាច​ធ្វើ​ដោយ​គ្មាន​ការយល់ព្រម​ពី​ម្ចាស់​អចលនវត្ថុ​ឬទេ​?

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ចំពោះ​កិច្ចសន្យា​ជួល​ទូទៅ​ អ្នកជួល​មិន​អាច​ផ្ទេរសិទ្ធិ​ជួល​ ឬជួល​បន្ត​ទៅ​ឲ្យ​អ្នកដទៃ​បានទេ​ បើ​មិន​មានការ​យល់ព្រម​ពី​ម្ចាស់​អចលនវត្ថុ​។ មានន័យថា​បើ​អ្នក​ចង់​ជួល​បន្ត​ក៏​ត្រូវ​មានការ​យល់ព្រម​ពី​ម្ចាស់​អចលនវត្ថុ​។

ចង់​ផ្ទេរសិទ្ធិ​ទៅ​ឲ្យ​អ្នកដទៃ​ប្រើប្រាស់​ ឬអាស្រ័យផល​លើ​អចលនវត្ថុ​ជួល​ ក៏​ចាំបាច់​ត្រូវតែ​មានការ​យល់ព្រម​ពី​ម្ចាស់​អចលនវត្ថុ​។ បើមិនដូច្នោះទេ​ ម្ចាស់​វត្ថុ​អាច​រំលាយ​កិច្ចសន្យា​ជួល​នេះ​ចោល​បាន​។

យោង​តាម​មាត្រា ១៤៤នៃ​ក្រមរ​ដ្ឋ​ប្ប​វេណី​បាន​ចែងថា​ លើកលែងតែ​ក្នុងករណី​ជួល​អចិន្រ្តៃយ៍​ ពោល​គឺ​កិច្ចសន្យា​ជួល​អចលនវត្ថុ​ ដែល​មាន​រយៈពេល​ចាប់ពី១៥ឆ្នាំ​ឡើង​ទៅ​ ក្នុងករណី​ជួល​អចិន្រ្តៃយ៍​។ មាត្រា២៥២បាន​ចែង​ ដោយ​ផ្តល់​សិទ្ធិ​ឲ្យ​អ្នកជួល​អាចយ​កអចលនវត្ថុ​ទៅ​ជួល​បន្ត​ក៏បាន​ ឬក៏​ផ្ទេរសិទ្ធិ​ឲ្យ​អ្នកដទៃ​ប្រើប្រាស់​ ឬអាស្រ័យផល​លើ​អចលនវត្ថុ​នេះ​ដោយ​ឥត​យក​ថ្លៃ​ក៏បាន​ ដោយ​មិន​ចាំបាច់​ទៅ​សុំ​ការយល់ព្រម​ពី​ម្ចាស់​វត្ថុជា​មុន​ទេ​។

សរុប​មក​ម្ចាស់ដី​ ឬម្ចាស់ផ្ទះ​ ឬអាគារ​ និង​អ្នកជួល​មាន​សិទ្ធិ​រំលាយ​កិច្ចសន្យា​មុន​កាលកំណត់​បាន​ ប្រសិនបើ​ភាគី​ទាំងពីរ​ព្រមព្រៀង​គ្នា​ ឬកំណត់​ក្នុង​កិច្ចសន្យា​ជួល​។ ម្ចាស់ផ្ទះ​មាន​សិទ្ធិ​ផ្ទេរ​ មាន​សិទ្ធិ​លក់​ ទៅ​អ្នកដទៃ​ ខណៈ​ដែល​កិច្ចសន្យា​កំពុង​មាន​សុពលភាព​បាន​ ប៉ុន្តែ​អ្នកជួល​មិន​អាច​ធ្វើ​សិទ្ធិ​ប្រើប្រាស់​ ឬផ្ទេរ​កិច្ចសន្យា​ទៅ​អ្នកដទៃ​ដោយ​មិន​មានការ​យល់ព្រម​ពី​ម្ចាស់​អាគារ​ ឬម្ចាស់ផ្ទះ​នោះ​ទេ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here