អគ្គនាយកក្រុមហ៊ុន VITRUST GROUP លោកគុយ វ៉ាត
ដោយគង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យកម្ពុជាបានមានប្រសាសន៍ថា អ្នកមានផ្ទះនៅកណ្តាលក្រុងដែលមានសកម្មភាពពាណិជ្ជកម្ម តែមិនអាចបង្កើតចរន្តសេដ្ឋកិច្ចបានល្អ គួរលក់ផ្ទះទាំងនោះ ដើម្បីយកទៅទិញផ្ទះនៅជាយក្រុង និងសល់លុយសំរាប់វិនិយោគដែលអាចបង្កើតលុយបានច្រើន។
អគ្គនាយកក្រុមហ៊ុន VITRUST GROUP លោកគុយ វ៉ាតបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា អ្នក មានដី និងផ្ទះនៅទីតាំងល្អ ដូចជាតំបន់បឹងកេងកង១ តំបន់ទួលទំពូងនិងតំបន់មួយចំនួន ក្នុងខ័ណ្ឌដូនពេញជាដើម គួរលក់ផ្ទះឬដីរបស់ខ្លួន បើសិនជាអចលនទ្រព្យនោះមិនអាចបង្កើតសកម្មភាពសេដ្ឋកិច្ចបានល្អ។ ការលក់ផ្ទះនៅក្នុងក្រុងបានតម្លៃថ្លៃ និងអាចយកទៅទិញផ្ទះល្អៗនៅតាមបុរីនានានៅជាយក្រុង ហើយអាចសល់លុយច្រើន ដើម្បីវិនិយោគដូចជាទិញដីយកចំណេញបាន ដែលពួកគាត់អាចបង្កើតលុយបានកាន់តែច្រើន។
-->
លោកបន្តថា “ម្ចាស់់ផ្ទះមួយចំនួនមិនលក់់ តែបើគាត់លក់ហើយយកប្រាក់ទៅវិនិយោគ ពួកគេនឹងអាចមានលុយកាន់តែច្រើន”។លោកបន្តថា “អ្នកជំនាញរបស់យើងអាចពន្យល់ពួកគេពីរឿងនេះ ដើម្បីឲ្យពួកគេមានឳកាសរកចំណូលបាន យកលុយបង្កើតលុយបាន”។
លោកគុយ វ៉ាតបានបន្តថា នៅប្រទេសគេក៏មានចរន្តបែបនេះដែរ អ្នកមានផ្ទះនៅកណ្កាលក្រុង ដែលមិនបង្កើតសកម្មភាពសេដ្ឋកិច្ចបាន ពួកគេលក់ហើយទៅរស់នៅជាយក្រុង ដែលមានអាកាសធាតុល្អ លំនៅដ្ឋានតម្លៃសមរម្យ និងមានភាពស៊ីវិល័យ។
លោកបន្តថា ស្ថានភាពទីក្រុងភ្នំពេញក៏ដូចគ្នា ពេលសេដ្ឋកិច្ចរីកចម្រើនតម្លៃដីកើនឡើងខ្ពស់ ធ្វើឲ្យអ្នមានដីឬផ្ទះអាចលក់បានលុយច្រើន ដែលអាចមានលទ្ឋភាពវិនិយោគបន្តបាន ហើយការចេញមករស់នៅជាយក្រុង ក៏មិនស្ងាត់ជ្រងំដូចពីមុនដែរ ព្រោះបច្ចុប្បន្នមជ្ឈមណ្ឌលពាណិជ្ជកម្ម ហាងទំនើបៗ ភោជនីយដ្ឋានស្តង់់ដា និងសេវាកម្មផ្សេងៗបានពង្រីកទៅកាន់តំបន់់ជាយក្រុងស្ទើរគ្រប់ច្រកល្ហករួចទៅហើយ៕