លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា
ដោយ ម៉ាណេត
ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា នឹងជួបពិភាក្សាជាមួយនឹងមន្រ្តី UNESCAP ដើម្បីសិក្សា និងស្វែងរកធាតុចូលបន្ថែម ក្នុងការកាត់បន្ថយក្រដាសស្នាមក្នុងការនាំចេញ និងនាំចូលពីបណ្តាប្រទេសផ្សេងៗ។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់គេហទំព័រ Propertyarea.asia នារសៀលថ្ងៃទី១១ មិថុនានេះថា សភាពាណិជ្ជកម្មកម្ពុជានឹងជាមួយគណកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក (UNESCAP) ដើម្បីពិភាក្សា និងស្វែងយល់បន្ថែមក្នុងការធ្វើឲ្យកាន់តែមាបនភាពងាយស្រួយសម្រាប់ក្រដាសស្នាមនាំចេញ និងនាំចូល។
-->
លោកឧកញ៉ាបានឲ្យដឹងថា “ខ្ញុំនឹងជួបជាមួយនឹង UNESCAP នៅសភាពាណិជ្ជកម្មកម្ពុជា ដែលចង់សិក្សា និងដើម្បីទទួលបានមតិបន្ថែម ពីការកាត់បន្ថយនៃក្រដាសស្នាមក្នុងការនាំចេញ និងនាំចូលពីបណ្តាប្រទេសផ្សេងៗ”។
លោកឧកញ៉ាលឹម ហេងបានឲ្យដឹងទៀតថា មន្ត្រីរបស់ UNESCAP មិនត្រឹមតែធ្វើការជាមួយសភាពាណិជ្ជកម្មកម្ពុជានោះទេ គាត់ធ្វើការជួបជាមួយនឹងក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ហើយក្នុងនោះក៏គាត់ចង់បានការចូលរួមពីសភាពាណិជ្ជកម្មកម្ពុជា។
លោកឧកញ៉ាបានលើកឡើងថា “ខ្ញុំគិតថា អ្នកណាក៏ចង់បានក្រដាសស្នាមកាន់តែតិច ហើយកន្លងមកសម្តេចនាយករដ្ឋមន្ត្រី លោកបានកាត់បន្ថយច្រើនណាស់ ដូចជា កាំកុងត្រូលជាដើម ដែលសុទ្ធសឹងតែពាក់ព័ន្ធក្រដាសស្នាមនឹងហើយ ហើយ UNESCAP មកពេលនេះ ចំពេលដែលគោលដៅរបស់សម្ដេចនាយករដ្ឋមន្ត្រី កំពុងធ្វើការកែទំរង់សេដ្ឋកិច្ចផ្ទៃក្នុងដែរ”។ លោកឧកញ៉ាបានបន្តថា “ក្រដាសស្នាមតិចតែការិយាល័យនៅច្រើន វានៅតែដដែល។ យើងចង់បានធ្វើយ៉ាងម៉េចការិយាធិបតេយ្យឲ្យនៅតិចបំផុត”។
រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ រំសាយសហគ្រាសសាធារណៈភ្នាក់ងារកម្ពុជានាវាចរហៅថា កាំសាបជាផ្លូវការកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០១៩។
យោងតាមអនុក្រឹត្យលេខ៣១ អនក្រ.បក ដែលចុះអត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០១៩ កន្លងមកនេះបានបញ្ជាក់ថា ត្រូវបានបញ្ចប់បេសកកម្ម និងរំសសាយសហគ្រាសសាធារណៈ ដែលមានលក្ខណៈជាក្រុមហ៊ុនរដ្ឋឈ្មោះ ភ្នាក់ងារកម្ពុជានាវាចរហៅថា កាំសាប ដែលបានបង្កើតឡើងតាមអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី ៣០ ខែសីហា ឆ្នាំ១៩៩៩ ស្តីពីការបង្កើតសហគ្រាសសាធារណៈភ្នាក់ងារនាវាចរ “ កាំសាប” ចាប់ពីម៉ោងសូន្យ នាថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១៩នេះ តទៅ។
ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ថា ការរំលាយអង្គភាពកាំសាបចោលនេះ គឺដើម្បីកាត់បន្ថយភាពសាំញុំា នឹងសម្រួលដល់ការធ្វើធុរកិច្ចឲ្យកាន់តែលឿននិងឆាប់រហ័ស៕