ដោយ ដូណាល់ លី
ភ្នំពេញៈ ប្រទេសជប៉ុនបាននិងកំពុងចាប់ផ្តើមគ្របដណ្តប់អំណាចសេដ្ឋកិច្ចនៅលើពិភពលោក ដោយអ្នកវិនិយោគរបស់ប្រទេសនេះ បានក្លាយជាវិនិយោគិនឈានមុខគេទី១របស់ពិភពលោក។
នេះយោងតាមរបាយការណ៍វិនិយោគ របស់អង្គការសហប្រជាជាតិដែលបានចេញផ្សាយកាលពីម្សិលមិញបានឲ្យដឹងថា តាមរបាយការណ៍វិនិយោគពិភពលោករបស់អង្គការសហប្រជាជាតិឆ្នាំ២០១នេះ ជប៉ុនបានដឹកនាំប្រទេសទាំងអស់ នៅក្នុងការវិនិយោគខាងក្រៅ បន្ទាប់មកដោយប្រទេសចិន និងបារាំង។
-->
ការវិនិយោគផ្ទាល់ពីបរទេសរបស់ជប៉ុន បានឈានដល់ជាង ១៤៣ពាន់លានដុល្លារនៅក្នុងឆ្នាំ២០១៨ ខណៈពេលដែលប្រទេសចិន បានឈានដល់ប្រមាណ ១៣០ពាន់លានដុល្លារ។
យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជាបានកើនឡើងជាង៣,១ពាន់លានដុល្លារក្នុងឆ្នាំ២០១៨។ តាមការត្រួតពិនិត្យហិរញ្ញវត្ថុស្ថិរភាពធនាគារជាតិនៃកម្ពុជាបានបង្ហាញថា ប្រទេសចិនមានចំនួន៤១,៣ភាគរយនៃការវិនិយោគផ្ទាល់ពីបរទេសទាំងអស់កាលពីឆ្នាំមុន។ ចំណាត់ថ្នាក់ទី ២ គឺកូរ៉េខាងត្បូងមាន ៨,១ ភាគរយ ខណៈពេលដែលការវិនិយោគរបស់ជប៉ុនកើនឡើង៦,៤ភាគរយ។
ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា ការវិនិយោគទុនដោយផ្ទាល់ពីបរទេសភាគច្រើន បានធ្វើនៅក្នុងវិស័យសំណង់ និងរោងចក្រ៕