ចំណេះដឹង​! តើ​កិច្ចសន្យា​ទិញ​-លក់​មាន​ប៉ុន្មាន​ប្រភេទ​?

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ជាទូទៅ​ការទិញ​-លក់​មាន​ទម្រង់​ និង​រូប​ភាព​ខុស​ៗគ្នា​ដែល​សកម្មភាព​បែបនេះ​កើតឡើង​នៅ​គ្រប់​ទីកន្លែង​ ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​មនុស្ស​ ដូចជា​ ការ​ប្រកប​អាជីវកម្ម​នានា​ និង​ការដោះដូរ​ទំនិញ​ព្រមទាំង​សេវា​កម្ម​ផ្សេង​ៗ។

យ៉ាងណាក៏ដោយ​ គេ​អាច​សង្កេតឃើញ​ថា​កិច្ចសន្យា​ទិញ​ លក់​ជា​ធម្មតា​បាន​ធ្វើឡើង​តាម​រូបភាព​ពីរ​បែប​ គឺ​ការទិញ​លក់​ដែល​ធ្វើឡើង​ត្រឹមតែ​ផ្ទាល់មាត់​ និង​ការទិញ​លក់​ដែល​មាន​ធ្វើ​កិច្ចសន្យា​ជា​លាយលក្ខណ៍​អក្សរ​។

ការទិញ​លក់​ត្រឹមតែ​មាត់ទទេ​ ជា​ប្រភេទ​នៃ​កិច្ចសន្យា​ទិញ​-លក់​មួយ​ដែល​ការព្រមព្រៀង​ទិញ​លក់​រវាង​អ្នកទិញ​ និង​អ្នកលក់​បាន​ធ្វើឡើង​ដោយ​ផ្ទាល់មាត់​ ដែល​តាមធម្មតា​នេះ​ជាសកម្ម​ភាព​ដោះដូរ​ បែប​សាមញ្ញ​ និង​ក្នុង​ទំហំ​ទឹកប្រាក់​តិចតួច​ដូចជា​ ការទិញ​សំលៀកបំពាក់​ ឬទិញ​ម្ហូបអាហារ​ជាដើម​។ ប៉ុន្តែ​គេ​ក៏អាច​ធ្វើជា​លិខិត​ព្រមព្រៀង​លាយលក្ខណ៍​អក្សរ​បាន​ដែរ​ដោយធ្វើ​ជា​លិខិត​ ឯកជន​រវាង​អ្នកលក់​ និង​អ្នកទិញ​ផ្ទាល់​ឬលិខិតយថាភូត​ដែល​មានការ​ទទួលស្គាល់​ពី​មន្ត្រី​សាធារណៈ​។ ​

កិច្ចសន្យា​ទិញ​លក់​ប្រភេទ​នេះ​ ក៏​មាន​សុពលភាព​ពេញលេញ​តាមផ្លូវ​ច្បាប់​ដែរ​ដោយហេតុថា​កិច្ចសន្យា​ទិញ​លក់​ ជាទូទៅ​ច្បាប់​មិន​តម្រូវ​ថាត្រូវ​តែ​ធ្វើឡើង​ជា​លាយលក្ខណ៍​អក្សរ​នោះ​ទេ​នេះ​បើ​មាត្រា៥១៦នៃ​ក្រមរ​ដ្ឋ​ប្ប​វេណី​។

ទោះ​យ៉ាងណា​ក្នុង​ច្បាប់​ដដែល​ នៅក្នុង​ករណី​មានបញ្ញត្តិ​ពិសេស​ ដែល​សំដៅ​ដល់​កិច្ចសន្យា​ទិញ​ លក់​អចលនទ្រព្យ​រួមមាន​ ផ្ទះ​ ឬដីធ្លី​ជាដើម​នោះ​កិច្ចសន្យា​ទិញ​លក់​ត្រូវ​ធ្វើឡើង​ជា​លាយលក្ខណ៍​អក្សរ​ ដើម្បី​បាន​ជាឯក​សារ​ទុកជា​ភស្តុ​តាង​ចក្នុង​ការជំទាស់​ ឬតវ៉ា​ក្នុងករណី​មាន​វិវាទ​កើតឡើង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here