ប្រែសម្រួលៈ យុទ្ធ
ក្រុងប៉េកាំងៈ កំណើនវិនិយោគអចលនទ្រព្យរបស់ប្រទេសចិន បានធ្លាក់ចុះនៅក្នុងខែ ឧសភា ហើយការលក់បានធ្លាក់ចុះយ៉ាងខ្លាំងបំផុតចាប់តាំងពីខែ តុលា ឆ្នាំ ២០១៧ ដែលបង្ហាញថា ទីផ្សារលំនៅដ្ឋានទទួលរងឥទ្ធិពល នៃវិស័យផលិតកម្មដែលកំពុងធ្លាក់ចុះ និងភាពតានតឹងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។
ការវិនិយោគអចលនទ្រព្យ ដែលផ្តោតសំខាន់លើវិស័យលំនៅដ្ឋាន និងរួមបញ្ចូលទាំងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងការិយាល័យ គឺជាវិស័យដ៏សំខាន់មួយនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេស ដែលមានសេដ្ឋកិច្ចធំបំផុតទី២នៅលើពិភពលោកនេះ។
-->
ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន បានមើលឃើញពីការលេចចេញជាថ្មីខណៈពេលដែលរដ្ឋបាលមូលដ្ឋានមួយចំនួន បានបន្ធូរបន្ថយវិធានការទិញផ្ទះ ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច និងមានការអំពាវនាវរបស់ធនាគារទីក្រុងប៉េកាំង ដើម្បីបង្កើនការផ្តល់ប្រាក់កម្ចី និងអត្រាការប្រាក់ទាបបានជួយបង្កើនទំនុកចិត្តរបស់វិនិយោគិនផងដែរ។
ប៉ុន្តែស្ថានភាពនេះមិនមានលក្ខណៈសមស្របទេ ហើយអ្នកវិភាគមួយចំនួនបានព្រមានថា ការស្ទុះងើបឡើងវិញអាចនឹងមានការលំបាក ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចកាន់តែទូលំទូលាយ និងការទប់ស្កាត់ទីផ្សារអចលនទ្រព្យជាផ្លូវការ ពីការធ្លាក់ចុះត្រូវបានរំពឹងថានឹងនៅតែមាននៅក្នុងទីក្រុងភាគច្រើន។
ការធ្លាក់ចុះបានកើតឡើងនៅក្នុងទីក្រុងជាច្រើន បន្ទាប់ពីទីផ្សារអចលនទ្រព្យបានរងការធ្លាក់ចុះនៅចុងឆ្នាំ២០១៨។ ការកាត់បន្ថយតម្លៃ ដែលផ្តល់ដោយអ្នកអភិវឌ្ឍន៍បាននាំឲ្យមានការតវ៉ា ដោយអ្នកទិញដែលកំពុងមានកំហឹង និងធ្វើឲ្យអាជ្ញាធរប្រយ័ត្នប្រយែងចំពោះហានិភ័យនៃភាពចលាចលសង្គម។
ការវិនិយោគអចលនទ្រព្យនៅខែ ឧសភា បានធ្លាក់ចុះមកត្រឹម ៩,៥ភាគរយ បើធៀបនឹងខែមេសា ដែលមានកំណើន១២ភាគរយ ហើយនេះជាការធ្លាក់ខុះខ្លាំងបំផុតចាប់តាំងពីខែ ធ្នូឆ្នាំ២០១៨កន្លងមកនេះ៕
ប្រភព៖ Reuters