CDC​ អនុម័ត​គំរោង​វិនិយោគ​ចំនួន៣ មាន​ទឹកប្រាក់​ជាង​ ១២លាន​ដុល្លារ​

0
អគារ CDC។ រូបថត៖ សហការី

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC​)បាន​អនុម័ត​គំរោង​វិនិយោគ​របស់​ក្រុមហ៊ុន​ចំនួន៣​ ដែល​មាន​ទុន​វិនិយោគ​សរុប​ជាង១២លាន​ដុល្លារ​អាមេរិក​ នៅក្នុង​ចុង​សប្តាហ៍​នេះ​។

យោង​តាម​សេចក្តី​ប្រកា​សព៌​តមាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​បាន​ឲ្យដឹង​នា​ព្រឹក​ថ្ងៃទី១៥​ មិថុនា​នេះ​ថា​ បន្ទាប់​ពី​ឆ្លង់​កាត់​ការ​ត្រួតពិនិត្យ​ និង​ពិចារណា​ទៅ​ទំហំ​នៃ​ការ​វិនិយោគ​ ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​ CDC​ បានសម្រេច​អនុញ្ញាត​ចេញ​វិញ្ញា​បន​ប័ត្រ​ដល់​ក្រុមហ៊ុន​ចំនួន៣​ ជាមួយនឹង​ទុន​វិនិយោគ​សរុប​ជាង១២លាន​ដុល្លារ​។

គំរោង​វិនិយោគ​នោះ​រួមមាន​ ទី១​ ក្រុមហ៊ុន​ EALYTEX​ (CAMBODIA​) GARMENT​ CO​., LTD​. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ស្រែ​ជំរៅ​ សង្កាត់​ចោមចៅ​ទី២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ មាន​ទុន​វិនិយោគ​ប្រមាណ៣.៤លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន១​,៨២៣កន្លែង​។

ទី២​ ក្រុមហ៊ុន​ XINLONGTAI​ (CAMBODIA​) INDUSTRIAL​ CO​., LTD​. គម្រោង​បង្កើត​រោងចក្រ​ផលិត​អំបោះ​គ្រប់​ប្រភេទ​បម្រើការ​នាំចេញ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ពីរ​ ភូមិ​ពាម​ សង្កាត់​ព្រៃស​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៦លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៤៤១កន្លែង​។

និង​ទី៣​ ក្រុមហ៊ុន​ CAPITAL​ GARMENTS​ CO​., LTD​. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​រំដួល​ ឃុំ​ត្រពាំងគង​ ស្រុក​សំរោងទង​ ខេត្ត​កំពង់ស្ពឺ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៣.៣លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ១,៤២១កន្លែង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here