សភា​ពាណិជ្ជកម្ម​កម្ពុជា​ គាំទ្រ​ចំពោះ​ការបង្កើត​ឱ្យ​មាន​សម្ព័ន្ធ​ពាណិជ្ជករ​កម្ពុជា​ ចិន​

0

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ ក្នុង​គោលដៅ​ជំរុញ​វិសាលភាព​នៃ​វិស័យ​ពាណិជ្ជកម្ម​កម្ពុជា​-ចិន​ ឱ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ប្រកបដោយ​និរន្តរភាព​ និង​រឹងមាំ​ល្អ​ សម្ព័ន្ធ​ក្រុមហ៊ុន​ អ &​អេ​ហ្វ​ កម្ពុជា​ បាន​បង្កើត​នូវ​វេទិកា​សន្ទនា​ជាមួយ​បណ្តា​ក្រុមហ៊ុន​ដៃគូ​វិនិយោគ​នានា​ ដែល​ជា​សម្ព័ន្ធ​ពាណិជ្ជករ​កម្ពុជា​ ធ្វើ​យ៉ាង​ប្រកៀក​ស្មារ​គ្នា​យ៉ាង​ជិតស្និទ្ធ​ ដើម្បី​អាច​ពង្រឹង​ និង​ពង្រីក​ការ​វិនិយោគ​រួមគ្នា​ឱ្យ​កាន់តែ​ល្អ​ប្រើ​សើរ​ ។

នៅក្នុង​ការប្រកាស​បើក​សម្ពោធ​ សម្ព័ន្ធ​ពាណិជ្ជករ​ អ &​ អេ​ហ្វ​ កម្ពុជា​ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​ ក្រុមហ៊ុន​ អ &​ អេ​ហ្វ​ កម្ពុជា​ ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​អចលនទ្រព្យ​ និង​សំណង់​ដ៏​ធំ​ប្រចាំ​នៅ​កម្ពុជា​ បាន​សហការ​ជាមួយនឹង​សភា​ពាណិជ្ជកម្ម​ចិន​-កម្ពុជា​ ព្រមទាំង​សហគ្រាស​ មានឈ្មោះ​បោះ​សំឡេង​នានា​ ដែល​ប្រចាំ​នៅ​កម្ពុជា​ បង្កើត​ឡើង​នូវ​វេទិកា​សន្ទនា​សម្រាប់​សម្ព័ន្ធ​ពាណិជ្ជករ​កម្ពុជា​ នៅក្នុង​គោលដៅ​រួម​អាច​ពង្រីក​កិច្ច​ទំនាក់ទំនង​លើ​មុខ​ជំនួញ​គ្រប់​វិស័យ​នៅ​កម្ពុជា​ ឱ្យ​កាន់តែ​មាន​ភាពរឹងមាំ​ និង​អាច​ទទួល​បាន​នូវ​ប្រយោជន៍​ និង​គុណភាព​យូរអង្វែង​។

អគ្គនាយក​ក្រុមហ៊ុន​ អ &​ អេ​ហ្វ​ កម្ពុជា​ លោក​ វ៉ាង​ ជី​ហាវ​ បាន​មានប្រសាសន៍​ថា​ ក្នុង​ឆ្នាំ២០១៩នេះ​ វា​គឺជា​លើក​ទី២​ហើយ​ ដែល​វត្តមាន​របស់​ក្រុមហ៊ុន​ អ &​ អេ​ហ្វ​ បាន​ចាក់ឫស​យ៉ាង​ជ្រៅ​នៅ​លើ​ទីផ្សារ​កម្ពុជា​។ លោក​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ “គម្រោង​បុរី​ អ &​ អេ​ហ្វ​ និង​គម្រោង​ អ &​ អេ​ហ្វ​ ហ័​រហ៊្វូ​ មិន​ត្រឹមតែ​ជាស​មិទ្ធ​ផលដំបូង​របស់​ក្រុមហ៊ុន​ អ &​ អេ​ហ្វ​ គ្រុប​នៅក្នុង​កម្ពុជា​ប៉ុណ្ណោះ​នោះ​ទេ​ តែ​ក៏​ជា​គម្រោង​ដែល​មាន​ស្ដ​ង់​ដារ​ខ្ពស់​ អម​ដោយ​ក្របខណ្ឌ​អភិវឌ្ឍន៍​ប្រទេស​ ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​ (One​ Belt​ One​ Road​) របស់​រាជរដ្ឋាភិបាល​ ដែល​ទទួល​បាន​ភាព​ជោគជ័យ​ យ៉ាង​ធំធេង​កន្លងមក​នេះ​”។

លោក​បាន​បន្ថែម​ទៀត​ថា​ “ក្រុមហ៊ុន​ អ &​ អេ​ហ្វ​ កម្ពុជា​ បាន​ប្រកាន់​ខ្ជាប់​ជានិច្ច​ នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​យ៉ាង​ជិតស្និទ្ធ​ ក្នុង​ការ​អភិវឌ្ឍ​ទីក្រុង​វៃឆ្លាត​ ក៏ដូចជា​សេដ្ឋកិច្ច​កម្ពុជា​ទាំង​មួយ​ ជាមួយនឹង​វត្តមាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ​ ដែល​ឈានមុខ​គេ​នៅ​លើឆាកអន្តរជាតិ​ផង​ដែរ​”។

លោក​ក៏បាន​បញ្ជាក់​ថា​ “ ក្រុមហ៊ុន​ អ &​ អេ​ហ្វ​ កម្ពុជា​ បាន​សហការ​ជាមួយនឹង​សភា​ពាណិជ្ជកម្ម​ ចិន​-កម្ពុជា​ ព្រមទាំង​សហគ្រាស​ មានឈ្មោះ​បោះ​សំឡេង​នានា​ ដែល​ប្រចាំ​នៅ​កម្ពុជា​ បង្កើត​ឡើង​នូវ​វេទិកា​សន្ទនា​សម្រាប់​សម្ព័ន្ធ​ពាណិជ្ជករ​កម្ពុជា​ ដើម្បី​ផាសុកភាព​នា​ពេល​បច្ចុប្បន្ន​ និង​វឌ្ឍនភាព​នា​ពេល​អនាគត​របស់​ពាណិជ្ជករ​នៅ​កម្ពុជា​ ក្នុង​កិច្ច​សហប្រតិបត្តិ​ការ​ឈ្នះ​ឈ្នះ​ទាំងអស់គ្នា​ក្នុង​ភាពជា​ដៃគូ​វិនិយោគ​”។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​លោក​ឧកញ៉ា​ លឹម​ ហេង​ បាន​បង្ហាញ​ពី​ក្ដី​សាទរ​ជាមួយនឹង​សកម្មភាព​ និង​ការបង្កើត​ជា​សម្ព័ន្ធ​ពាណិជ្ជករ​នៅ​កម្ពុជា​សំណាក​សម្ព័ន្ធ​ក្រុមហ៊ុន​ អ &​ អេ​ហ្វ​ កម្ពុជា​ ។

លោក​ឧកញ៉ា​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ “ក្នុងនាម​ជាស​ភា​ពាណិជ្ជកម្ម​កម្ពុជា​ តែង​ស្វាគមន៍​ជានិច្ច​នូវ​រាល់​ការ​គៀង​គរ​បណ្តា​អ្នក​វិនិយោគ​នានា​មកកាន់​កម្ពុជា​”។ លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “ជាមួយនឹង​ការ​គាំទ្រ​ និង​សាទរ​យ៉ាង​ពេញ​ទំហឹង​ សភា​ពាណិជ្ជកម្ម​កម្ពុជា​ ក៏​នៅតែ​ស្វាគមន៍​ជានិច្ច​ក្នុង​ការស្វែងរក​ដំណោះស្រាយ​នានា​ដែល​អាច​កើតមាន​នៅក្នុង​ដំណើរ​ប្រតិបត្តិ​ការ​វិនិយោគ​នៅ​កម្ពុជា​ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​បរិយាកាស​វិនិយោគ​មានដំណើរ​ការ​ល្អ​នប្រ​សើរ​”។

លោក​ឧកញ៉ា​ លឹម​ ហេង​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា

លោក​កញ៉ា​ លឹម​ ហេង​ ក៏បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ “ ការ​ចូលខ្លួន​មក​វិនិយោគ​របស់​ដៃគូ​ប្រទេស​ចិន​នៅ​កម្ពុជា​ មាន​ដូចជា​ វិស័យ​កាត់ដេរ​សំលៀកបំពាក់​ កាបូប​ ស្បែកជើង​ វិស័យ​សំណង់​ និង​អចលនទ្រព្យ​ វិ​ស័យ​កសិ​ឧស្សាហកម្ម​ ដែល​រួមមាន​ដូចជា​រោងចក្រ​សម្ងួត​កសិផល​សម្រាប់​វេច​ខ្ចប់​នាំចេញ​ទៅក្រៅ​ប្រទេស​ ហើយ​ក្រៅពីនោះ​ក៏​មាន​វិស័យ​ទេសចរណ៍​ផង​ដែរ​” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here