រដ្ឋសភា​អនុម័ត​ច្បាប់​ប្រេងកាត​ដើម្បី​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចូលរួម​វិនិយោគ​បន្ថែម​ទៀត​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋសភា​នៃ​កម្ពុជា​បាន​អនុម័ត​ជា​ផ្លូវការ​នូវ​ច្បាប់​ប្រេងកាត​កម្ពុជា​ ដើម្បី​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ជាតិ​ និង​អន្តរជាតិ​ចូលរួម​វិនិយោគ​លើ​វិស័យ​ប្រេងកាត​ នៅក្នុង​ប្រទេស​កម្ពុជា​ ខណៈ​ច្បាប់​នេះ​ត្រូវ​បា​នព​ន្យា​ពេល​អស់​ជាច្រើន​ទស​វត្សរ​រ៍​។

យោង​តាម​សេចក្តី​ថ្លែង​ហេតុ​អំពី​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ ការ​ការគ្រប់គ្រង​ប្រេងកាត​ និង​ផលិតផល​ប្រេងកាត​របស់​រដ្ឋាភិបាល​កម្ពុជា​ ផ្ញើរ​ជូន​រដ្ឋសភា​កាលពី​កន្លងទៅ​នេះ​ បានឱ្យ​ដឹង​ថា​ ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចាប់ផ្តើម​ធ្វើសកម្មភាព​សិក្សា​ស្រាវជ្រាវ​ និង​ការ​ស្វែង​រុករក​ធនធាន​ប្រេងកាត​លើកដំបូង​ តាំងតែ​អំ​ឡុង​ទស្ស​វត្សរិ៍​ទី​ ៦០​ នៃ​សតវត្ស​ទី​ ២០​ ដោយ ក្រុម​អ្នក​ភូគព្ភសាស្ត្រ​ចិន​ និង​ប៉ូឡូញ​ដោយ​បាន​ចងក្រង​នូវ​ឯក​សា​ និង​ផែនទី​ភូគព្ភសាស្ត្រ​ជា​មូលដ្ឋាន​។

ក្នុង​អំឡុង​ទសវត្សរ៍​ទី៧០​ ក្រុម​ហ៊ុន​អ៊ែល​ និង​អេ​សូ​ បាន​ធ្វើការ​ខួង​អណ្តូង​ស្វែង​រុករក​ចំនួន៣នៅ​ដែនសមុទ្រ​កម្ពុជា​ ប៉ុន្តែ​សកម្មភាព​នេះ​ ត្រូវ​បាន​ផ្អាក់​ដោយសារតែ​សង្គ្រាម​ ។រហូតដល់​ឆ្នាំ១៩៨៧​ ការសិក្សា​ស្រាវជ្រាវ​បាន​ចាប់ផ្តើម​ឡើងវិញ​ ក្រោម​កិច្ច​សហប្រតិបត្តិ​ការ​ ជាមួយ​អ្នកជំនាញ​ប្រេងកាត​អតិត​សហភាព​រុស្សី​ ហើ​បាន​គូស​ផែ​នទី​ប្ល​កប្រេងកាត​មួយ​ដោយ​បាន​បែងចែក​ជា​ប្លុក​ស្វែង​រុករក​ទូទាំង​ប្រទស​កម្ពុជា​។

ចាប់តាំងពី​ដើ​មទ​ស្ស​វត្សរ៍​ទី៩០​ សកម្មភាព​ស្វែង​រុករក​ធនធាន​ប្រេងកាត​ត្រូវ​បាន​ធ្វើឡើង​ជាបន្តបន្ទាប់​ដោយក្រុម​ហ៊ុន​អន្តរជាតិ​នានា​ ដែល​ក្នុង​នោះ​ក្រុម​ហ៊ុន​ឈេ​ហ្វ​រ៉ុន​ បាន​ប្រកាស​រក​ឃើញ​ធនធាន​ប្រេងកាត​ មាន​លក្ខណៈ​ពាណិជ្ជកម្ម​នៅក្នុង​ប្លុក​អេ​ នៃ​ដែនសមុទ្រ​កម្ពុជា​នៅ​ឆ្នាំ២០១០​ ហើយ​បច្ចុប្បន្ន​ប្លុក​ប្រេងកាត​នេះ​ គ្រប់គ្រង​នឹង​ឈាន​ដល់​ការ​ធ្វើ​ផលិតកម្ម​ដោយក្រុម​ហ៊ុន​ គ្រី​សអេនើ​ជី​ នា​ពេល​ឆាប់​ខាងមុខនេះ​។

ទន្ទឹម​នឹង​កម្ម​ភាព​អាប់​ស្ទ្រីម​ (up​-stream​) ខាងលើ​នេះ​ សកម្ម​ភាព​ដោ​នស្ទ្រីម​ (down​-stream​) ក៏បាន​ចាប់ផ្តើម​ពីឆ្នាំ១៩៦៩​ ដែល​ជា​ឆ្នាំ​ដាក់​ឱ្យ​ដំណើរការ​រោងចក្រ​ចម្រាញ់​ប្រេងកាត​ទី១ក្នុង​តំបន់​ ប៉ុន្តែ​រោងចក្រ​នេះ​ ត្រូវ​បាន​ត្រូវ​បាន​បំផ្លាញ​ដោយ​សង្គ្រាម​ ៣ ឆ្នាំក្រោយ​មក​។ នៅ​ឆ្នាំ២០០៣​ ក្រុមហ៊ុន​ តូ​យូ​ អ៊ិ​នជីនញា​រីង​ ធ្វើការ​សិក្សា​សមិទ្ធិ​លទ្ធភាព​រោងចក្រ​ចម្រាញ់​ប្រេងកាត​សារ​ជាថ្មី​។

​នៅ​ឆ្នាំ២០១២ រាជរដ្ឋាភិបាល​បាន​ចុះ​កិច្ច​ព្រមព្រៀង​ អាជ្ញា​បណ្ណ​រោងចក្រ​ចម្រាញ់​ប្រេងកាត​ ដែល​មាន​សមត្ថភាព​ផលិត​ ៥លាន​តោន​ក្នុង​ មួយឆ្នាំ​ ដល់​ក្រុមហ៊ុន​ ខេម​បូ​ឌាន​ ភេ​ត្រ​ខេ​មី​ខល​ខូ​អិល​ធី​ឌី​។ រហូតមកដល់​បច្ចុប្បន្ន​នេះ​ ការ​ផ្គត់ផ្គង់​ផលិតផល​ប្រេងកាត​បម្រើ​ឱ្យ​សេចក្តី​ត្រូវការ​របស់​កម្ពុជា​ ត្រូវ​បាន​ធ្វើឡើង​ដោយក្រុម​ហ៊ុន​ជាតិ​ និង​អន្តរជាតិ​នានា​ ដោយ​ផ្អែកលើ​ការនាំចូល​ទាំងស្រុង​ពី​ប្រទេសជិតខាង​។

ដោយ​យោង​លើ​ភាព​ចាំបាច់​ ដើម្បី​ទាន់​ទាញ​អ្នក​វិនិយោគ​ ឱ្យ​ចូល​មក​វិនិយោគ​លើ​ធនធាន​ប្រេងកាត​ និង​ដើម្បី​រៀ​ចំការ​គ្រប់គ្រង​ និង​អភិវឌ្ឍ​ធនធាន​ប្រេង​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ និង​ស្របតាម​បទដ្ឋាន​អន្តរជាតិ​ អតីត​រដ្ឋកម្ពុជា​បាន​អនុម័ត​បទប្បញ្ញត្តិ​ប្រេងកាត​ ដែល​ជា​មូលដ្ឋាន​គ្រឹះ​ ក្នុង​ការ​បើកផ្លូវ​ឱ្យ​អ្នកវិនិយោគទុន​ ចូល​ធ្វើការ​ដេញថ្លៃ​ជា​លក្ខណៈ​អន្តរជាតិ​លើក​ទី១​ នៅ​ឆ្នាំ១៩៩១​។

អាស្រ័យ​ដោយបទ​បញ្ញត្តិ​ប្រេងកាត​ឆ្នាំ១៩៩១​ ពុំ​អាច​ឆ្លើយ​តាប​ទៅ​នឹង​ការ​វិវត្ត​នៃ​វិស័យ​ប្រេងកាត​ ក្នុង​បរិបទ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គម​ និង​បរិស្ថាន​របស់​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​។ ហេតុដូច្នេះ​ហើយ​ ទើប​រដ្ឋាភិបាល​បាន​រៀបចំ​តាក់តែង​វិញ​នូវ​សេចក្តី​ព្រៀង​ច្បាប់​ស្តី​ពី​ការគ្រប់គ្រង​ប្រេងកាត​ និង​ផលិ​ផល​ប្រេងកាត​ ដើម្បី​គ្រប់គ្រង​ និង​អភិវឌ្ឍ​ធនធាន​ប្រេងកាត​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ តម្លាភាព​ និង​គណនេយ្យ​ភាព​ ទាក់ទាញ​ និង​ផ្តល់​ទំនុកចិត្ត​ដល់​អ្ន​វិនិយោគទុន​ និង​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ប្រេងកាត​ ប្រកបដោយ​និរន្តរភាព​ និង​ប្រសិទ្ធិ​ភាព​ ក្នុង​ការ​រួមចំណែក​ អភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គម​ និង​ផលប្រយោជន៍​យូ​អង្វែង​របស់​ប្រទេសជាតិ​ ស្រប​ពេល​ដែល​ការ​ស្វែង​រុករក​ និង​ការ​អភិវឌ្ឍ​ធនធាន​ប្រេងកាត​ ទាំង​ដែន​គោគ​ និង​ដែនសមុទ្រ​ កំពុង​ដំណើរការ​ទៅមុខ​ដែល​ក្នុង​នោះ​ប្លុក​ប្រេងកាត​មួយ​នៅ​ដែល​សមុទ្រ​ កំពុង​ឈាន​ទៅ​រក​ការផលិត​ធនធាន​ប្រេងកាត​លើក​ទី១​ ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​នា​ពេល​ខាងមុខ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here