ដោយ Donald Lee
ភ្នំពេញ: លោកប្រធានាធិបតីអាមេរិក Donald Trump បានព្រមានថា ផ្សារហ៊ុនអាមេរិកនឹងធ្លាក់ បើសិនជាលោកមិនជាប់ឆ្នោតនៅក្នុងការបោះឆ្នោតនាឆ្នាំ២០២០ខាងមុខនេះ។
លោកប្រធានាធិបតីអាមេរិក Trump បានសរសេរនៅបណ្តាញសង្គម Twitter កាលពីថ្ងៃសៅរ៍ថា “ប្រសិនបើអ្នកណាម្នាក់ តែមិនមែនខ្ញុំជាប់ឆ្នោតពេលនៅឆ្នាំ ២០២០ នឹងមានការធ្លាក់ចុះទីផ្សារ ដូចជាអ្វីដែលមិនធ្លាប់កើតមានពីមុនមក!”។
-->
លោក Trump នឹងចាប់ផ្តើមយុទ្ធនាការបោះឆ្នោតឡើងវិញ របស់លោកនៅរដ្ឋ Orlando រដ្ឋ Florida នៅសប្តាហ៍នេះ ហើយគ្រោងនឹងយកស្ថានភាពសេដ្ឋកិច្ចអាមេរិកសម្រាប់យុទ្ធនាថ្មីការរបស់លោកក្នុងការបោះឆ្នោតនេះ។
សន្ទស្សន៍នៃក្រុមហ៊ុន S&P500 របស់អាមេរិក បានឡើងដល់កម្រិតខ្ពស់បំផុតកាលពីដើមខែ មុនពេលធ្លាក់ចុះ បន្ទាប់ពីសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិនបានកើនឡើង។
ក្រុមអ្នកវិភាគអះអាងថា ស្ថានភាពទីផ្សារភាគហ៊ុនល្អ នៅក្រោមដឹកនាំរបស់លោក Trump តែមិនស្មើនឹងកំណើនដែលធ្លាប់បានកើតឡើង ក្នុងអំឡុងអតីតរដ្ឋបាលលោកប្រធានាធិបតី បារ៉ាក់អូបាម៉ា៕