ដោយ ម៉ាណេត
ភ្នំពេញៈ ភាគហ៊ុនរបស់ក្រុមហ៊ុន ARB Bhd ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី បានកើនឡើងកាលពីព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីក្រុមហ៊ុននេះបានប្រកាសពីការវិនិយោគរបស់ខ្លួននៅកម្ពុជា។

ដោយ ម៉ាណេត
ភ្នំពេញៈ ភាគហ៊ុនរបស់ក្រុមហ៊ុន ARB Bhd ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី បានកើនឡើងកាលពីព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីក្រុមហ៊ុននេះបានប្រកាសពីការវិនិយោគរបស់ខ្លួននៅកម្ពុជា។

ភាគហ៊ុនរបស់ក្រុមហ៊ុន ដែលផ្តោតផលិតផលឈើនេះ បានកើនឡើង ៣,៤១ភាគរយជាមួយភាគហ៊ុនចំនួន ៥,៣៣ លានហ៊ុនដែលបានជួញដូរ។ ក្រុមហ៊ុន ARB-PA បានផលចំណេញ ២,២២ ភាគរយ ឬ ០,៥សេន លើ ១,៧៥លានហ៊ុន។
ក្រុមហ៊ុន ARB Bhd ជាក្រុមហ៊ុនផលិតផលិតផលឈើ បានធ្វើពិពិធកម្មបច្ចេកវិទ្យាព័ត៌មានកាលពីមួយឆ្នាំកន្លងទៅ បានសហការជាមួយក្រុមហ៊ុនកម្ពុជាមួយ ដើម្បីអនុវត្តប្រព័ន្ធការធ្វើផែនការធនធានសហគ្រាស និងដំណោះស្រាយនៅក្នុងប្រទេសនេះ។
ក្រុមហ៊ុន ARB Development Sdn Bhd ជាកម្មសិទ្ធិទាំងស្រុងរបស់ក្រុមហ៊ុននេះបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុនធានារ៉ាប់រង East Insurance PLC សម្រាប់គម្រោងដែលមានតម្លៃមិនតិចជាង២០លានដុល្លារអាមេរិក។
ក្រុមហ៊ុនធានារ៉ាប់រង East Insurance PLC បានចូលរួមយ៉ាងសំខាន់ ក្នុងការផ្តល់ការធានារ៉ាប់រងទូទៅ និងធានារ៉ាប់រងអាយុជីវិតនៅក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុន ARB បានឲ្យដឹងថា “អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងផ្តោតលើការពង្រីកខ្លួនរបស់ក្រុមហ៊ុនក្នុងប្រទេសកម្ពុជា តាមរយៈការបង្កើនជំនាញរបស់ខ្លួនក្នុងការផ្តល់ប្រព័ន្ធការធ្វើផែនការធនធានសហគ្រាស ទៅដល់ក្រុមហ៊ុនធានារ៉ាប់រង East Insurance និងជាវេទិកាមួយ សម្រាប់ការពង្រីកតំបន់របស់ក្រុមហ៊ុន ARBD នៅក្នុងតំបន់អាស៊ីអាគ្នេយ៍”។
លោក Datuk Larry Liew Kok Leong នាយកប្រតិបត្តិនៃក្រុមហ៊ុន ARB បានមានប្រសាសន៍ថា “ការបណ្តាក់ទុនជាផ្នែកមួយ នៃផែនការពង្រីកការពង្រីកអន្តរជាតិរយៈពេល៣ឆ្នាំរបស់ក្រុមហ៊ុន ហើយក្រុមហ៊ុនមានបំណងបង្កើនផលប័ត្ររបស់ខ្លួន តាមរយៈកិច្ចសហការស្រដៀងគ្នា”៕