ដោយ Donald Lee
ភ្នំពេញៈ ឧទ្យានទឹកដ៏ធំមួយដែលមានទំហំទុនវិនិយោគ៥៥លានដុល្លារ នឹងត្រូវរៀបចំឡើងនៅក្នុងសង្កាត់ជ្រោយចង្វារ។ នេះបើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ដោយ Donald Lee
ភ្នំពេញៈ ឧទ្យានទឹកដ៏ធំមួយដែលមានទំហំទុនវិនិយោគ៥៥លានដុល្លារ នឹងត្រូវរៀបចំឡើងនៅក្នុងសង្កាត់ជ្រោយចង្វារ។ នេះបើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្រុមហ៊ុន លី យ៉ុងផាត់ (LYP Group) របស់លោកឧកញ៉ាលីយ៉ុងផាត់បានប្រកាសកាលពីសប្តាហ៍មុនថា គម្រោងហៅថាសួនទឹកអង្គរ (Angkor Water Park) ដែលអភិវឌ្ឍដោយដោយក្រុមហ៊ុន White Water Group មានមូលដ្ឋាននៅប្រទេសអង់គ្លេសគ្រោងនឹងបើកនៅចុងឆ្នាំនេះ។
ឧទ្យានទឹកនេះមានទីតាំងនៅលើផ្ទៃដីចំនួន៦ហិកតា ហើយនឹងត្រូវស្ថិតនៅក្បែរសួនសត្វ Safari World LYP ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន LYP Group បានឱ្យដឹងថា ការអភិវឌ្ឍនេះនឹងមានទំហំធំជាងសួនទឹករបស់ក្រុមហ៊ុន Cartoon Network នៅក្នុងទីក្រុង Pattaya ប្រទេសថៃ។
ថ្នាក់ដឹកនាំក្រុមហ៊ុន LYP GROUP ធ្លាប់បានថ្លែងថា សួនទឹកកម្សាន្ត Angkor Water Park នេះ ទទួលសិទ្ធិសាងសង់ដោយក្រុមហ៊ុន វ៉ាយ វ៉តធើ (White Water) ដែលជាក្រុមហ៊ុនអន្តរជាតិដ៏ល្បីល្បាញនៅលើពិភពលោក ផ្នែកការសាងសង់សួនទឹកកម្សាន្តតែម្តង។ លោកបន្តថា ដោយសារតែមើលឃើញថា នៅរាជធានីភ្នំពេញ ខ្វះកន្លែងកម្សាន្តកម្រិតស្តង់ដារអន្តរជាតិបែបនេះ ហើយទើបក្រុមហ៊ុនលោកសម្រេចចិត្តសាងសង់សួនទឹកកម្សាន្តដ៏ធំជាងគេមួយនេះឡើង ដើម្បីផ្តល់សេវាកម្មកំសាន្តដល់ប្រជាពលរដ្ឋឲ្យមានកន្លែងកំសាន្ត និងទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិផងដែរ។
លោក ហូ វណ្ឌី អគ្គលេខាធិការសមាគមសម្ព័ន្ធទេសចរណ៍ជាតិកម្ពុជាបានឲ្យដឹងដែរថា បន្ទាប់ពីសួនទឹកកម្សាន្តដ៏ធំមួយនេះ សាងសង់រួចរាល់នៅក្នុងឆ្នាំ២០១៩នេះ នឹងទាក់ទាញភ្ញៀវទេសចរមកពីក្រៅស្រុក មកកម្សាន្តនៅប្រទេសកម្ពុជាកាន់តែច្រើនថែមទៀត បន្ថែមពីនេះភ្ញៀវទេសចរណ៍ក្នុងស្រុក នឹងមកលេងកម្សាន្តកាន់តែច្រើនផងដែរជាពិសេសយុវជន ព្រោះនេះជាគម្រោងដ៏ធំ និងទី១របស់បកម្ពុជា។
លោកបន្តថា “នៅពេលមានភ្ញៀវមកលេងកាន់តែច្រើន នឹងធ្វើឲ្យសេវកម្មផ្សេងជាច្រើនទៀតនឹងកើតឡើងផងដែរ សម្រាប់បម្រើដល់ភ្ញៀវទេសចរណ៍”។

សួនកម្សាន្តចុងក្រោយរបស់ក្រុមហ៊ុន LYP Group ដែលមានឈ្មោះថា Safari World មានតម្លៃ១០លានដុល្លារ និងបានបើកដំណើរការនៅឆ្នាំ២០១៨៕