តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​គ្រោង​ចូល​ផ្សារហ៊ុន ​ខណៈ​ផែនការ​ពន្ធគយ​អាមេរិក​បាន​លាតត្រដាង​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ខណៈ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​ (SSEZ​) ដែល​វិនិយោគ​ដោយ​ចិន​ បាន​រៀបចំ​គម្រោង​ក្នុង​ការ​ផ្តល់​ជូន​ជា​សាធារណៈ​ដំបូង​ នៅ​ផ្សារ​មូលបត្រ​កម្ពុជា​ (CSX​) ដោយ​ឆ្លើយតប​ការចោទប្រកាន់​របស់​អាមេរិក​ លើស​កម្ម​ភាព​ខុសច្បាប់​នៅ​តំបន់​នេះ​ដែល​បង្ហាញថា​ ក្រុមហ៊ុន​ចិន​ប្រើប្រាស់​តំបន់​នេះ​ជា​ចំណុច​ដឹក​ឆ្លងកាត់​ ជៀសវាង​ពន្ធគយ​របស់​អាមេរិក​។

តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​ បាន​ប្រកាស​ផែនការ​សម្រាប់​ចុះបញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា​កាលពី​ថ្ងៃម្សិលមិញ​ ខណៈ​កាលពី​ពេល​ថ្មី​ៗនេះ​ សារព័ត៌មាន​បាន​បង្ហាញថា​ សហរដ្ឋអាមេរិក​បាន​ដាក់​ពិន័យ​ក្រុមហ៊ុន​ចិន​ ដែល​កំពុង​ប្រតិបត្តិ​ការ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ សម្រាប់​ការប៉ុនប៉ង​ខុសច្បាប់​ ក្នុង​ការ​ចៀសវាង​ការ​ដាក់​ពន្ធ​របស់​អាមេរិក​លើ​ទំនិញ​ចិន​ តាមរយៈ​ការ​ដឹកជញ្ជូន​ទំនិញ​ តាមរយៈ​ខេត្ត​ព្រះសីហនុ​។

អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​លោក​ Arend​ Zwartjes​ បាន​ប្រាប់​សារព័ត៌​មា​នរ៉យទ័​រកា​លពី​ម្សិលមិញ​ថា​ “ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក​បាន​ត្រួតពិនិត្យ​ និង​ពិន័យ​ក្រុមហ៊ុន​មួយចំនួន​ សម្រាប់​ការ​គេចវេស​ពន្ធដារ​របស់​អាមេរិក​ ដោយ​ការ​ដឹកទំនិញ​តាម​ប្រទេស​កម្ពុជា​។ ក្រុមហ៊ុន​ទាំងនេះ​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​”។

អ្នកគ្រប់គ្រង​តំបន់​សេដ្ឋកិច្ច​ពិសេស​ ខេត្ត​ព្រះសីហនុ​បាន​បដិសេធ​ថា​ ក្រុមហ៊ុន​ចិន​ត្រូវ​បាន​គេ​ពិន័យ​ ឬជាប់ពាក់ព័ន្ធ​គឺ​រឿង​ខុស​មួយ​។

អ្នកគ្រប់គ្រង​ទូទៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​ លោក ​Cao​ Jianjiang​ បាន​និយាយ​ថា​ “យើង​មានការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ ចំពោះ​ការខូចខាត​ដល់​កេរ្តិ៍ឈ្មោះ​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​ ដែល​បង្កឡើង​ដោយ​របាយការណ៍​មិន​ពិត​ខាងលើ​”។

លោក​ Jianjiang​ បាន​និយាយ​ថា​ “យើង​តែងតែ​ទទូច​លើ​ការបង្កើត​ និង​ការគ្រប់គ្រង​សួន​ឧស្សាហកម្ម​ស្របតាម​ច្បាប់​ និង​បទបញ្ជា​ និង​ប្រឆាំង​នឹង​សកម្មភាព​ខុសច្បាប់​ណាមួយ​។ នា​ពេល​អនាគត​យើង​នឹង​បន្ត​ប្រតិបត្តិ​ការ​ ដោយអនុលោមទៅតាម​ច្បាប់​ និង​បទបញ្ជា​”។

យោង​តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC​) បាន​ឲ្យដឹង​ថា​ ទំនិញ​នាំចេញ​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ ខេត្ត​ព្រះសីហនុ​មានតម្លៃ៣៧២លាន​ដុល្លារ​ កាលពី​ឆ្នាំមុន​ពោល​គឺ​កើនឡើង៦៨ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំទៅ​មួយ​ ហើយ​បាន​ចុះបញ្ជី​ទុន​វិនិយោគ​មាន​ទឹកប្រាក់​ជិត៩១៨លាន​ដុល្លារ​។

តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​ បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០០៨​ ដែល​មាន​រោងចក្រ​ចំនួន១៦០​ និង​បង្កើត​ការងារ​ដល់​ប្រជាជន​ចំនួន២ម៉ឺន​នាក់​ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​មានផ្ទៃ​ដី​ចំនួន១​,១១៣​ ហិ​កតា​នៅ​ខេត្ត​ព្រះសីហនុ​។

ក្នុង​បទ​សម្ភាស​ថ្មី​ៗនេះ​ឧបនាយក​រដ្ឋមន្ត្រី​កម្ពុជា​ ហោ​ ណាំ​ហុង​ បាន​ថ្លែង​ថា​ តំបន់​សេដ្ឋកិច្ច​ពិសេស​ផ្សេងទៀត​ គួរ​ធ្វើគំរូ​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​។

លោក​បាន​មានប្រសាសន៍​ថា​ “សម្រាប់​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ ខ្ញុំ​អាច​ចាត់ទុក​វា​ជា​គំរូ​ជីវសាស្រ្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋាភិបាល​ចិន​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here