ប្រែសម្រួលដោយ ម៉ាណេត
ភ្នំពេញ៖ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុដែលវិនិយោគដោយចិននៅកម្ពុជាបានច្រានចោលរបាយការណ៍ដែលក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅក្នុងសួនឧស្សាហកម្មនេះត្រូវបានដាក់ពិន័យដោយអាមេរិកសម្រាប់ការដឹកជញ្ជូនទំនិញតាមរយៈប្រទេសអាស៊ីអាគ្នេយ៍នេះ (កម្ពុជា) ដើម្បីគេចពន្ធលើអាមេរិក។
តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុដែលជាតំបន់ឧស្សាហកម្មភាគខាងត្បូងនៃប្រទេសកម្ពុជាត្រូវបានវិនិយោគ និងគ្រប់គ្រងរួមគ្នាដោយវិនិយោគិនចិនបាននិយាយកាលពីពេលថ្មីៗនេះថា មានអាជីវកម្មចំនួន ២០ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលបាននាំចេញទៅសហរដ្ឋអាមេរិកដោយមិនត្រូវបានស៊ើបអង្កេត ឬដាក់ទណ្ឌកម្មដោយគយអាមេរិកនាពេលថ្មីៗនេះទេ។
-->
សេចក្តីថ្លែងការណ៍មួយរបស់តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ បានឲ្យដឹង “យើងសោកស្តាយយ៉ាងខ្លាំងចំពោះការខូចខាតដល់កេរ្តិ៍ឈ្មោះរបស់តំបន់សេដ្ឋកិច្ចពិសេសដែលបង្កឡើងដោយរបាយការណ៍មួយមិនពិត។ យើងតែងតែមានការបង្កើត និងការគ្រប់គ្រងសួនឧស្សាហកម្មឲ្យស្របតាមច្បាប់ និងបទប្បញ្ញត្តិព្រមទាំងប្រឆាំងនឹងសកម្មភាពខុសច្បាប់ណាមួយ”។អ្នកតំណាងតំបន់សេដ្ឋកិច្ចពិសេសនេះបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែម។
លោកស្រី Emily Zeeberg អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំភ្នំពេញ បានឲ្យដឹងកាលពីថ្ងៃសុក្រថា ក្រសួងសន្តិសុខមាតុភូមិបានស៊ើបអង្កេត និងដាក់ពិន័យដល់ក្រុមហ៊ុនមួយចំនួនសម្រាប់ការគេចពន្ធពីអាមេរិកដោយបញ្ជូនទំនិញតាមរយៈប្រទេសកម្ពុជា។
លោកស្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រុមហ៊ុនទាំងនេះស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។ ជួនកាលក្រុមហ៊ុនចិនរកពិធីគេចការយកពន្ធ ហើយបញ្ជូនទំនិញទៅសហរដ្ឋអាមេរិកតាមរយៈការដឹកឆ្លងកាត់។ស្ថានទូតបានបង្វែរសំណួរបន្ថែមទៅក្រសួងសន្តិសុខមាតុភូមិដែលមិនឆ្លើយតបភ្លាមៗចំពោះសំណួរដែលត្រូវបានផ្ញើនៅក្រៅម៉ោងធ្វើការ។
យោងតាមសម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា “សួនឧស្សាហកម្មនេះគឺជាគំរូជោគជ័យនៃគម្រោងវិនិយោគចិន”។ តំបន់នេះមានចម្ងាយប្រហែល ១២ គីឡូម៉ែត្រពីកំពង់ផែទឹកជ្រៅតែមួយរបស់ប្រទេសកម្ពុជាដែលគ្រប់គ្រងប្រហែល ៧០ ភាគរយនៃការនាំចេញ និងនាំចូលរបស់កម្ពុជា ហើយត្រូវបានគេចាត់ទុកថាជាគម្រោងសំខាន់មួយក្រោមគម្រោងខ្សែក្រវ៉ាត់មួយ និងផ្លូវមួយនៃទីក្រុងប៉េកាំង។
សេចក្តីថ្លែងការណ៍នេះបានកើតឡើង ខណៈចិន និងសហរដ្ឋអាមេរិកនៅតែជាប់គាំងជាមួយតានភាពតឹងនៃសង្រ្គាមពាណិជ្ជកម្មដោយដាក់ពន្ធគយរាប់ពាន់លានដុល្លារលើទំនិញទៅវិញទៅមក។
ក្រុមអ្នកវិភាគបាននិយាយថា ការដាក់ពន្ធគយធ្វើឲ្យមានការផ្លាស់ប្តូរទីតាំងវិនិយោគពីប្រទេសចិនទៅកាន់អាស៊ីអាគ្នេយ៍ ខណៈក្រុមហ៊ុនជាច្រើនព្យាយាមគេចវេសពីកាតព្វកិច្ចបន្ថែម៕
ប្រភព China South Morning Post