ដោយ Donald Lee
ភ្នំពេញៈ ប្រធានាធិបតីអាមេរិកលោក Donald Trump បានដាក់ក្រុមហ៊ុនបច្ចេកវិទ្យាចិនចំនួន៤ និងវិទ្យាស្ថានស្រាវជ្រាវមួយបន្ថែមទៀតក្នុងបញ្ជីខ្មៅរបស់ខ្លួន ពេលកិច្ចប្រជុំជាមួយនឹងមេដឹកនាំចិនលោក ស៊ី ជីនភីង នៅក្នុងកិច្ចប្រជុំកំពូល G20 នៅក្នុងប្រទេសជប៉ុន។
ក្រុមហ៊ុនដែលត្រូវបានដាក់ចូលក្នុងបញ្ជីខ្មៅ និងត្រូវបានហាមឃាត់រួចហើយ រួមទាំងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ផងនោះ ត្រូវហាមឃាត់មិនឲ្យទិញកម្មវិធីកុំព្យូទ័រ និងគ្រឿងបង្គុំកុំព្យូទ័រពីអាមេរិក។
-->
យោងតាមនាយកដ្ឋានពាណិជ្ជកម្មសហរដ្ឋអាមេរិកបានឲ្យដឹងថា វិទ្យាស្ថានស្រាវជ្រាវនៅក្នុងបញ្ជីខ្មៅមានឈ្មោះថា Wuxi Jiangnan វិទ្យាស្ថានបច្ចេកវិទ្យាកុំព្យូទ័រ ត្រូវបានគ្រប់គ្រងដោយវិទ្យាស្ថានស្រាវជ្រាវទី 56th Research Institute របស់កងទ័ពរំដោះប្រជាជនចិន។
នាយកដ្ឋានពាណិជ្ជកម្មបានចេញសេចក្តីថ្លែងការណ៍មួយ ដោយបាននិយាយថា “បេសកកម្មចម្បងរបស់អង្គការស្រាវជ្រាវនេះ គឺដើម្បីគាំទ្រទំនើបកម្មយោធារបស់ចិន” ។
ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ នៅលើពិភពលោកធ្វើឲ្យមានជម្លោះពាណិជ្ជកម្មសម្រាប់ឆ្នាំនេះ។
លោក Trump បានគំរាមដាក់ពន្ធបន្ថែមលើទំនិញ តម្លៃ៣០០ពាន់លានដុល្លារបន្ថែមទៀតលើទំនិញចិន បន្ទាប់ពីបានដំឡើងពន្ធរួចមកកាលពីដើមឆ្នាំនេះ។
មេដឹកនាំនៃប្រទេសទាំងពីរនឹងជួបប្រជុំគ្នា ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល G20 នៅក្នុងប្រទេសជប៉ុនដែលនឹងចាប់ផ្តើមនៅថ្ងៃទី ២៨ ខែមិថុនា៕