ក្រុមហ៊ុន​ ប៉េង​ ហួត​ ចូលរួម​ឧបត្ថម្ភ​ក្នុង​ទិវា​បរិស្ថាន​ជាតិ​ និង​ពិភពលោក​

0

ដោយ​ រតនៈ

ភ្នំពេញ​៖ ក្រុមហ៊ុន​ប៉េង​ ហួត​ បាន​ចូលរួម​ឧបត្ថម្ភ​ក្នុង​ទិវា​បរិស្ថាន​ និង​ពិភពលោក​ ក្រោម​ប្រធានបទ​ “ការ​បំពុល​ខ្យល់​” ដែល​រៀបចំឡើង​ដោយ​មន្ទីរ​បរិស្ថាន​ រាជធានី​ភ្នំពេញ​។

នា​ព្រឹក​ថ្ងៃសុក្រ​ ទី២១​ ខែមិថុនា​ ឆ្នាំ២០១៩​ ម្សិលមិញ​នេះ​ ក្នុង​វិទ្យាល័យ​ ជា​ស៊ី​ម ជ្រោយ​ចង្វា​រ បាន​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ​ និង​ បរិស្ថាន​ពិភពលោក​ ក្រោម​ប្រធានបទ​ “ការ​បំពុល​ខ្យល់​” ដែល​រៀបចំឡើង​ដោយ​មន្ទីរ​បរិស្ថាន​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ពីសំណាក់​ឯកឧត្តម​ អ៊ា​ង សុ​ផល្លែ​ត រដ្ឋលេខាធិការ​ ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ សាយ​ សំ​អាល់​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ និង​ ឯកឧត្តម​ ហួត​ ហៃ​ អភិបាលរង​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ ព្រមទាំង​មានការ​ចូលរួម​ពី​ បុគ្គលិក​ ក្រុមហ៊ុន​ ប៉េង​ ហួត​ គ្រុប​ សិស្សានុសិស្ស​ លោកគ្រូ​ អ្នកគ្រូ​ មន្ត្រី​រាជការ​ អាជ្ញាធរ​ ប្រមាណ​ជាង​ ៤០០នាក់​។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ​ ឯកឧត្តម​ អ៊ា​ង សុ​ផល្លែ​ត រួម​ជាមួយ​ ឯកឧត្តម​ ហួត​ ហៃ​ បាន​មានប្រសាសន៍​សំណេះ សំណាល​ក្នុង​កម្មវិធី​ប្រកបដោយ​ខ្លឹមសារ​និង​អត្ថន័យ​ បំផុសស្មារតី​ដល់​សិស្សានុសិស្ស​ ប្រជាពលរដ្ឋ​ យល់ដឹង​អំពី​ផល​ប៉ះពាល់​ដែល​កើត​ចេញពី​បញ្ហា​សំរាម​ ការ​បំពុល​ខ្យល់​ និង​រួមគ្នា​សម្អាត​បរិស្ថាន​ ក្នុង​តំបន់​ដែល​ខ្លួន​រស់នៅ​។

ក្រោយពី​បញ្ចប់​ការ​ថ្លែង​សន្ទរកថា​រូច​មក​ ឯកឧត្តម​ អ៊ា​ង សុ​ផល្លែ​ត រដ្ឋលេខាធិការ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ សាយ​ សំ​អាល​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ បាន​ប្រគល់​លិខិត​ថ្លែងអំណរគុណ​ ដល់​ លោក​ ចាន់​ រដ្ឋា​ ជំនួយការ​អគ្គនាយក​ និង​ លោកស្រី​ ភី​ សុ​វឌ្ឍនា​ ប្រធាន​ផ្នែក​ទីផ្សារ​ តំណាង​ក្រុមហ៊ុន​ ប៉េង​ ហួត​ គ្រ​ុ​ប ដែល​បាន​ចូលរួម​សហការ​ឧបត្ថម្ភ​ជា​ សំភារៈ​សិក្សា​មួយចំនួន​រួមមាន​ សៀវភៅសរសេរ​ ប៊ិច​ ទឹកបរិសុទ្ធ​ និង​ធុងសំរាម​ចំនួន៥០ធុង​ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​ថែរក្សា​បរិស្ថាន​ និង​ទុកដាក់​សំរាម​អោយ​បាន​ល្អ​ ទៅដល់​សិស្សានុសិស្ស​ វិទ្យាល័យ​ ជា​ស៊ី​មជ្រោយ​ចង្វា​រ។

បន្ទាប់មក​ គណ​អធីប​តី​ ព្រមទាំង​អ្នកចូលរួម​ដោយស្ម័គ្រចិត្ត​ប្រមាណ​ជាជាង៤០០នាក់​ បាន​ចូលរួម​ដាំ​ដើមឈើ​ចំនួន៣០០ដើម​ ក្នុង​បរិវេណ​វិទ្យាល័យ​ជា​ស៊ី​មជ្រោយ​ចង្វា​រ ដើម្បី​សោភ័ណភាព​ស្រស់បំព្រង​នៃ​ធម្ម​ជា​តិ​ពណ៍​បៃតង​។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ពាក់ព័ន្ធ​ការងារ​បរិស្ថាន​ កាលពី​ថ្ងៃទី១៥​ ខែកញ្ញា​ ឆ្នាំ២០១៨​ ក្រុមហ៊ុន​ ប៉េង​ ហួត​ គ្រុប​ បាន​សហការ​ឧបត្ថម្ភ​ និង​ចូលរួម​ ក្នុង​ទិវា​សំអាត​ពិភពលោក​ ធ្វើឡើង​ក្នុង​គោលបំណង​ ឆ្លើយតបទៅនឹង​ការ​កើនឡើង​នូវ​ការ​បោះចោល​សំរាម​នៅ​លើ​ផែនដី​នេះ​ និង​ថ្ងៃទី​ ៥ ខែមិថុនា​ ឆ្នាំ២០១៨​ ឆ្នាំមុន​ ក្នុង​ទិវា​បរិស្ថាន​ជាតិ​និង​បរិស្ថាន​ពិភពលោក​នេះ​ដែរ​ ក្រុមហ៊ុន​ ប៉េង​ ហួត​ គ្រុប​ ក៏បាន​ចូលរួម​រៀបចំ​កម្មវិធី​ដាំ​ដើមឈើ​ចំនួន១៤០០ដើម​ នៅ​ស្រុក​ស្រីសន្ធរ​ ខេត្ត​កំពង់ចាម​ ផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here