ឈប់​សាចទឹក​ដាក់គ្នា​៖ ស្តាប់​អ្នកជំនាញ​និយាយ​ពី​ការទទួលខុសត្រូវ​របស់​មន្រ្តី​ជំនាញ​មុន​សម្រេច​ឱ្យ​សាងសង់​អាគារ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ នៅពេល​និយាយ​ពី​កំហុស​ ជា​ធម្មជាតិ​មនុស្ស​មិន​ចង់​ទទួល​ទេ​ ហេតុនេះ​ការ​សាចទឹក​ដាក់គ្នា​ជា​រឿង​មិន​គួរ​កើតមាន​ ប៉ុន្តែ​ការ​ចាត់ទុក​វា​ជា​មេរៀន១ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​សោកនាដកម្ម​អាក្រក់​កើតមាន​ជាថ្មី​ ជា​រឿង​ប្រសើរ​បំផុត​ខណៈ​ការ​រ៉ុ​ករ​កសាកសព​នៃ​ការ​ដួល​រលំ​អាគារ​បាន​និង​កំពុង​ប្រព្រឹត្តិ​ទៅ​។

ប៉ុន្តែ​សំណួរ​នៅ​ទីនេះ​ គឺថា​ តើ​មុន​សម្រេច​ឲ្យ​សាងសង់​អាគារ​ក្នុង​ទំហំ​ណាមួយ​ តើ​សមត្ថកិច្ច​ថ្នាក់​ជាតិ​ ឬថ្នាក់ក្រោម​ជាតិ​ទទួលខុសត្រូវ​?។

អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ខេត្តកណ្តាល​ លោក​បណ្ឌិ​តវ៉ាន់​ វ៉ា​ត បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី២៣​ មិថុនា​កន្លងមក​ថា​ គ្រប់ការ​សាងសង់​សំណង់​គ្រប់​ប្រភេទ​ សុទ្ធតែ​ត្រូវ​បាន​កំណត់ដោយច្បាប់​ និង​បទដ្ឋាន​គតិយុត្តិ​ទាំងអស់​។លក្ខខណ្ឌ​នៃ​ច្បាប់​ គឺ​ថ្នាក់​ក្រសួង​មានការ​បែងចែក​ចំពោះ​គ្រប់​សកម្មភាព​ និង​ទំហំ​នៃ​ការសាងសង់​ទាំងអស់​ ប៉ុន្តែ​ការអនុវត្ត​ជាក់ស្ដែង​ការអនុវត្ត​ នៅ​មានការ​ខ្វះខាត​ច្រើន​។

លោក​បាន​បន្ត​ទៀត​ថា​ “តាម​គោលការណ៍​ ក៏ដូចជា​បទដ្ឋាន​គតិយុត្តិ​ត្រូវ​បាន​បែងចែក​ និង​ចាត់ចែង​ទំហំ​នៃ​ការទទួលខុសត្រូវ​ រួម​ជាមួយនឹង​សិទ្ធិ​អំណាច​ក្នុង​ការសម្រេច​ត្រឹម​ថ្នាក់​ស្រុក​ (ការិយាល័យ​) ថ្នាក់​ខេត្ត​ (មន្ទីរ​) និង​រា​ធានី​ភ្នំ​ (ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​)”។ លោក​បន្ត​ទៀត​ថា​ “រាល់​គម្រោង​សាងសង់​សំណង់​ដែល​ស្ថិតនៅ​ក្រោម​ទំហំ៥០០ម៉ែត្រការ៉េ​ ការទទួលខុសត្រូវ​ និង​សេចក្ដីសម្រេច​អនុញ្ញាត​ជា​បន្ទុក​របស់​ថ្នាក់​ស្រុក​ ប៉ុន្តែ​ទាមទារ​ឱ្យ​ប័ណ្ណ​បញ្ជាក់​ពី​កម្មសិទ្ធិ​ (ប្លង់​រឹង​) ជាពិសេស​ពិនិត្យ​ឱ្យ​ច្បាស់​ថា​ សំ​ណើរ​សាងសង់​សំណង់​ មិន​ប៉ះពាល់​ទៅលើ​តម្រូវការ​នៃ​ការប្រើ​ប្រាស់​ដី​ក្នុង​គម្រោង​អភិវឌ្ឍ​ ដែល​ស្ថិតនៅ​ក្នុង​ប្លង់​មេ​របស់​រដ្ឋាភិបាល​នៅ​ថ្ងៃ​អនាគត​”។

លោក​បណ្ឌិត​បាន​បន្ត​ទៀត​ថា​ គម្រោង​សាងសង់​សំណង់​ដែល​ស្ថិតនៅ​ក្រោម​ទំហំ​ ៣០០០ម៉ែត្រ​កា​រ៉​ សមត្ថកិច្ច​ថ្នាក់ក្រោម​ជាតិ​(ថ្នាក់​រាជធានី​ ខេ​ត្ត​មាន​សិទ្ឋ​សម្រេច​និង​អនុញ្ញាត​របស់​ថ្នាក់​ខេត្ត​ ដែល​ជា​សេ​នា​ធិ​កា​ទទួលបន្ទុក​ ប៉ុន្តែ​ទាមទារ​ឱ្យ​ប័ណ្ណ​បញ្ជាក់​ពី​កម្មសិទ្ធិ​ (ប្លង​រឹង​) និង​ពិនិត្យ​ឱ្យ​ច្បាស់​ថា​ សំ​ណើរ​សាងសង់​សំណង់​មិន​ប៉ះពាល់​ទៅលើ​តម្រូវការ​នៃ​ការប្រើ​ប្រាស់​ដី​ ក្នុង​គម្រោង​អភិវឌ្ឍ​ដែល​ស្ថិតនៅ​ក្នុង​ប្លង់​មេ​ របស់​រដ្ឋាភិបាល​នៅ​ថ្ងៃ​អនាគត​។

បន្ថែម​ពីនេះ​ ជាង​សាងសង់​ ឬក្រុមហ៊ុន​ទទួល​ម៉ៅការ​ ត្រូវតែ​មាន​អជ្ញា​ប័ណ្ណ​អាជីវកម្ម​ និង​ជំនាញ​យ៉ាង​ត្រឹមត្រូវ​។ ចំពោះ​រាល់​គម្រោង​សាងសង់​សំណង់​អគារ​នានា​ដែល​ស្ថិតនៅ​លើ​ផ្ទៃដី​លើស​ពី៣០០០ម៉ែត្រការ៉េ​ឡើង​ទៅ​ ក្រៅពី​មាន​ឯកសារ​ និង​លក្ខខណ្ឌ​ពាក់ព័ន្ធ​នានា​ ដូចដែល​បាន​បញ្ជាក់​ខាងលើ​នេះ​ ការសម្រេច​ និង​ផ្តល់​សិទ្ធិ​ក្នុង​ការ​សាង​សង់់​ ឬអភិវឌ្ឍ​សំណង់​គឺជា​បន្ទុក​របស់​ថ្នាក់​ជាត​ ដែល​ជា​សិទ្ធិ​អំណាច​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​។

ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​និង​សំណង់​ បាន​ដាក់ចេញ​នូវ​ច្បាប់​ និង​បទដ្ឋាន​គតិយុត្តិ​ចំនួន៣​ ទៅដល់​សាធារណជន​ ក្នុង​ការអនុវត្ត​ដំណើរការ​សាងសង់​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​។ ច្បាប់​ និង​បទដ្ឋាន​គតិ​យុត្ត​នោះ​ រួមមាន​ ទី១​ រាល់​ការសាងសង់​ ត្រូវ​មាន​លិខិតអនុញ្ញាត​សាងសង់​ និង​លិខិត​បើក​ការដ្ឋាន​សាងសង់​ ទី២​ ម្ចាស់​សំណង់​ ត្រូវ​ជួល​តែ​ក្រុមហ៊ុន​សាងសង់​ ឬក្រុម​ជាង​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ និង​មាន​វិញ្ញាបនបត្រ​ធានារ៉ាប់រង​ការដ្ឋាន​ និង​ទី៣​ អាជ្ញាធរ​គ្រប់​ថ្នាក់​ ត្រូវ​សហការ​គ្នា​តាមដាន​គ្រប់ការ​ដ្ឋាន​សាងសង់​ ឱ្យ​ប្រព្រឹត្តទៅ​ស្របតាម​ច្បាប់​ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ជាធរមាន​។

លោក​បណ្ឌិ​តវ៉ាន់​ វ៉ាត់​ បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ “ការកំណត់​ពី​ទំហំ​នៃ​ផ្ទៃដី​សាងសង់​តួ​អគារ​ គឺជា​រឿង​មួយ​ដែល​ត្រូវ​បាន​កំណត់​ដោយបទ​ដ្ឋាន​គតិយុត្តិ​។ ដោយឡែក​ពាក់ព័ន្ធ​ទៅ​នឹង​កម្ពស់​នៃ​តួ​អគារ​ ក៏​ត្រូវ​បាន​កំណត់​ផង​ដែរ​ អាស្រ័យ​ទៅតាម​តំបន់​មួយចំនួន​ដែល​ត្រូវ​បាន​អនុញ្ញាត​ និង​ហាមឃាត់​មិន​អាច​ឱ្យ​សាងសង់​ផង​ដែរ​។

លោក​បាន​បន្ត​ទៀត​ថា​ “ក្រោយ​ការសម្រេច​ឱ្យ​មានដំណើរ​សាងសង់​ អាជ្ញាធរ​ដែល​ជាម​ន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ ក៏​ត្រូវ​មាន​កាតព្វកិច្ច​ចុះ​ធ្វើការ​ពិនិត្យ​ ទៅលើ​ទិដ្ឋភាព​ជាក់ស្ដែង​នៃ​ការសាងសង់​ ដើម្បី​ធ្វើឲ្យ​ប្រាកដ​ថា​ តើ​ម្ចាស់​គម្រោង​បាន​គោរព​ទៅតាម​ការកំណត់​របស់​ច្បាប់​ឬទេ​ មន្ត្រី​ជំនាញ​ត្រូវ​ចុះ​ពិនិត្យ​ទៅលើ​គុណភាព​សំណង់​ផង​ដែរ​ ជៀសវាង​កើតមាន​ហានិភ័យ​ទៅ​ថ្ងៃ​អនាគត​”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here